ភ្លៀង​ធ្លាក់​មួយមេ​ធំ​លាយឡំ​នឹង​ខ្យល់កន្ត្រាក់ បណ្តាល​ឱ្យ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​ចំនួន ២ ក្នុង​ខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃម្សិលមិញនេះ មានភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ស្រុក ស្មើនឹង០៤ឃុំ ក្នុងខេត្តសៀមរាប នេះបើយោងតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ។

យោងតាមរបាយការណ៍ គឺនៅស្រុកបន្ទាយស្រី រលំផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ដែលមានទទឹង ៥មែត្រ បណ្តោយ ៦មែត្រធ្វើអំពីឈើ ប្រក់សង្ក័សី  បណ្តាលអោយខូចខាតទាំងស្រុង នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ហេតុការណ៍នេះ ក៏បានបណ្តាលឱ្យម្ចាស់ផ្ទះ រងរបួសផងដែរ។

ដោយឡែក នៅស្រុកជីក្រែង បានប៉ះពាល់ចំនួន០៣ឃុំ បណ្តាលឱ្យមានការខូចខាតផ្ទះចំនួន ២៧ខ្នង (រលំចំនួន ០៥ខ្នងផ្ទះ របើកដំបូល និងបាក់សំយាបចំនួន ២២ខ្នងផ្ទះ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ)។ ក្នុងនោះ ១.ឃុំស្ពានត្នោត ប៉ះពាល់ផ្ទះចំនួន០៤ខ្នងផ្ទះ ( របើកដំបូល ០១ខ្នង និងបាក់សំយ៉ាបចំនួន ០៣ខ្នងផ្ទះ ) ២.ឃុំខ្វាវ ប៉ះពាល់ផ្ទះចំនួន ០៣ខ្នង( របើកដំបូលចំនួន ០២ខ្នងផ្ទះនិងរលំចំនួន ០១ខ្នងផ្ទះ ) និង៣ .ឃុំល្វែងឬស្សី ប៉ះពាល់ផ្ទះចំនួន ២០ខ្នងផ្ទះ ( រលំចំនួន ០៤ខ្នងផ្ទះ និងរបើកដំបូលចំនួន ១៦ខ្នងផ្ទះ ) ៕

You can share this !

Loading...
អត្ថបទទាក់ទង