សូមប្រុងប្រយ័ត្ន! មនុស្ស ៥ នាក់​រងរបួស និង​ផ្ទះ ២៧ខ្នង រង​ការ​ខូចខាត​ដោយសារ​ខ្យល់កន្ត្រាក់​នៅ​ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៧ខ្នង និងរបួសមនុស្ស ៥នាក់ ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នេះបើតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់របស់ក្រសួងធនធានទឹក នៅក្នុងចំណោមអ្នករងរបួស ៥នាក់ មានស្រី ២នាក់រងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានោះ ខ្យល់កន្រ្តាក់បានធ្វើឱ្យរបើកដំបូលផ្ទះ ២០ខ្នង ធ្លាក់ពីជើងតាង ៤ខ្នង ព្រមទាំងបង្ករឱ្យខូចខាតទាំងស្រុងចំនួន ៣ខ្នង។ ក្នុងនោះ ក៏បានធ្វើឱ្យខូចខាតម៉ូតូ ១គ្រឿង និងគោយន្តកន្រ្តៃ ១គ្រឿងផងដែរ។

សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី៨-១៤ ខែមេសា ឆ្នាំ២០២០ ធាតុអាកាសក្តៅ នឹងថមថយចុះមកកម្រិតអតិបរមា ពី៣២-៣៧អង្សាសេ ដែលធ្វើឱ្យបណ្តាខេត្តនានា នៅតំបន់វាលទំនាបកណ្តាល ខ្ពង់រាបឦសាន និងនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមាន ផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ជាដើម៕

You can share this !

Loading...
អត្ថបទទាក់ទង