ធនាគារ J Trust និង​ក្រុមហ៊ុន​ធានារ៉ាប់រង AIA ធ្វើការ​រួមបញ្ចូល​គ្នា ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ការទូទាត់​ប្រាក់

ភ្នំពេញ៖ ធនាគារ J Trust Royal Bank និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានប្រកាសពីជោគជ័យនៃការធ្វើសមាហរណកម្ម រវាងប្រព័ន្ធស្នូលរបស់ធនាគារ J Trust និងប្រព័ន្ធផែនការធនធានសហគ្រាសរបស់ក្រុមហ៊ុន AIA Cambodia ដើម្បីពង្រឹងនូវការគ្រប់គ្រងការទូទាត់ប្រាក់។

លោក Eric Ho នាយកផ្នែកទីផ្សារ និងការវាយតម្លៃហានិភ័យធានារ៉ាប់រង នៃក្រុមហ៊ុន AIA Cambodia បានមានប្រសាសន៍ថា៖ “ធនាគារ J Trust Royal Bank បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះឌីជីថលភាវូបនីយកម្មរបស់ក្រុមហ៊ុន AIA Cambodia”។ លោកបានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ J Trust ដែលធ្វើឱ្យការធ្វើសមាហរណកម្មនេះ ក្លាយជាការពិត ដោយលោកបន្តថា៖ “ពួកយើងជឿជាក់យ៉ាងមោះមុតថា កិច្ចសមាហរណកម្មដ៏ជោគជ័យនេះ នឹងនាំមកនូវអត្ថប្រយោជន៍ដល់អតិថិជនគ្រប់ៗរូបរបស់ AIA Cambodia ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការទូទាត់ប្រាក់ដ៏ទំនើបបំផុត នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន”។

ធនាគារ J Trust Royal Bank បានបង្ហាញនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន AIA Cambodia សម្រាប់ការជ្រើសរើសយកធនាគាររបស់ខ្លួន ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ តាមរយៈការរួមបញ្ចូលគ្នានេះ ដែលវាបង្ហាញពីការប្ដេជ្ញាចិត្តរបស់ AIA Cambodia ក្នុងការបន្តជឿជាក់ និងផ្តល់ទំនុកចិត្តលើធនាគារ J Trust Royal Bank ។

ធនាគារ J Trust Royal Bank កំពុងធ្វើការវិនិយោគយ៉ាងច្រើន នៅក្នុងការធ្វើឱ្យមានប្រព័ន្ធឌីជីថល នៅក្នុងទីផ្សារកម្ពុជា។ វារួមបញ្ចូលនូវបច្ចេកវិទ្យា ដែលផ្ដល់នូវស្វ័យប្រវត្តិកម្ម នៃការផ្លាស់ប្តូរឯកសារចំណាយដែលត្រូវបានធ្វើឱ្យមានស្ដង់ដារ រវាងប្រព័ន្ធ ERP របស់អតិថិជន ជាមួយប្រព័ន្ធ Swift FileAct របស់ J Trust ។ ក្រុមហ៊ុន AIA Cambodia គឺជាអតិថិជនដំបូងក្នុងចំណោមអតិថិជនរបស់ J Trust ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងសមាហរណកម្មនេះ។

ក្រុមហ៊ុន AIA Cambodia គឺជាផ្នែកនៃក្រុមហ៊ុន AIA Group Limited ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុត នៅលើពិភពលោក តាមរយៈមូលធនទីផ្សារ៕

You can share this !

Loading...
អត្ថបទទាក់ទង