កូន​សត្វ​ននាលពណ៌ ចំនួន ១២៣​ក្បាល ត្រូវ​ជន​ល្មើស​ចូល​លួច​សម្លាប់

បាត់ដំបង៖ មន្រ្តីឧទ្យានុរក្ស  បានស្ទាក់ចាប់បានបទល្មើសលួចសម្លាប់កូនសត្វននាលពណ៌ ចំនួន ១២៣ក្បាល ក្នុងបន្ទាយសត្វ នៅពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងតំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្រ្តខេត្តបាត់ដំបង។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។

ការស្ទាក់ចាប់បានបទល្មើសលួចសម្លាប់កូនសត្វននាលពណ៌ដ៏ច្រើននេះ ដោយប្រធានស្នាក់ការ  បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍ ចំនួន ១២នាក់  ចុះល្បាត និងទប់ស្កាត់បទល្មើសនៅត្រង់ចំណុចខ្នងព្រែកមូស។ លុះដល់វេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ បានស្ទាក់ចាប់បទល្មើសលួច កូនសត្វននាលពណ៌  ចំនួន ១២៣ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ យកមកទំលាក់ទុកចោលរួចក៏រត់គេចខ្លួនបាត់ទៅ។

សូមជម្រាបថា តាំងពីដើមមក ពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំបែបនេះទេ ហើយសមត្ថកិច្ច ក៏កំពុងតាមដានរឿងនេះដែរ ។ បន្ទាប់មកក្រុមការងារ បាននាំយកវត្ថុតាងទាំងនោះ ធ្វើការដុតកម្ទេចចោលនៅទីស្នាក់ការក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់ដោយប្រធានស្នាក់ការ ៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង