ក្នុង១ថ្ងៃ ថៃ​រកឃើញ​អ្នក​ផ្ទុក​កូវីដ១៩​ចំនួន ១១១នាក់ សរុប​កើន​ដល់ ១០៤៥នាក់

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីចំនួនកើនឡើង ១១១ករណី នៃអ្នកផ្ទុកវីរុសកូវីដ១៩ ដែលរាតត្បាតនៅទូទាំងប្រទេស ធ្វើឱ្យថៃមានអ្នកផ្ទុកវីរុសកូវីដ១៩ កើនដល់ ១០៤៥ករណី ខណៈអ្នកស្លាប់ មានចំនួន ៤ករណី ដដែល។ នេះជាការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បានឱ្យដឹងថា ក្នុងចំណោមអ្នកផ្ទុកទាំង១០៤៥នាក់ មាន ៩៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមទាំងអ្នកជំងឺដែលមានឈឺធ្ងន់ ៤នាក់ ស្របពេលដែល ៨៨នាក់ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង