ក្រសួង​អប់រំ ណែនាំ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ធ្វើការ​នៅ​ផ្ទះ​រៀងៗ​ខ្លួន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែណាំឱ្យមន្ត្រីអប់រំទាំងអស់ធ្វើការនៅតាមផ្ទះរៀងៗខ្លួន តាមរយៈអនឡាញ (Online) ដោយមិនចាំបាច់ទៅធ្វើការនៅកន្លែងឡើយ ដើម្បីបង្ការ និងទប់ស្កាត់វីរុស កូវីដ១៩។

ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ដើម្បីចូលរួមបង្ការ
និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូរីដ១៩ ស្របតាមអនុសាសន៍របសប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យមន្ត្រីអប់រំ ធ្វើការនៅផ្ទះរៀងៗខ្លួន តាមរយៈអនឡាញ (Online) ដោយផ្អាកត្រួតពិនិត្យវត្តមានតាមរយៈស្គេនកាត ឬក្រយៅដៃមួយរយៈសិន។

ក្រៅពីនោះ ក្រសួងក៏បានណែនាំផងដែរថា គ្រប់អង្គភាពទាំងអស់ ត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗនៅដំណើរការ និងមិនរាំងស្ទះការងារដល់ស្ថាប័ន និងរាល់ការឆ្លងឯកសារ និងការបែងចែកឯកសារ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដូចជា Telegram, WhatsAap ជាដើម។

ក្រសួង ក៏បានហាមផ្តាច់មិនឱ្យមានការបង្រៀនគួរក្នុងពេលកំពុងប្រយុទ្ធនឹងកូវីដ១៩។ ក្នុងករណីគ្រូបង្រៀនណាដែលល្មើស ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូបង្រៀននោះ៕

You can share this !

Loading...
អត្ថបទទាក់ទង