កាកបាទក្រហម​កម្ពុជា ទទួល​អំណោយ​អាល់កុល​ចំនួន ១០,០០០លីត្រ ពី​ក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD

ភ្នំពេញ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយជាអាល់កុលចំនួន ១០,០០០លីត្រ ពីក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD។

បន្ទាប់ពីទទួលអំណោយនេះ កាកបាទក្រហមកម្ពុជា បានបែងចែកប្រគល់អាល់កុលសរុបចំនួន ២៩០កាន (ស្មើនឹង ៥,៨០០លីត្រ) រួមជាមួយផ្ទាំងរូបភាពស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ចំនួន ១៧,០០០សន្លឹក និងសាប៊ូដុំចំនួន ២០,០០០ដុំ ដល់សាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី ខេត្ត ដើម្បីបន្តចែកជូន និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា៕

You can share this !

Loading...
អត្ថបទទាក់ទង