បើក​រថយន្ត​ក្នុង​ល្បឿនលឿន​បុកក្របី រួច​រេ​​ចង្កូត​បុក​រថយន្ត ២ គ្រឿងទៀត បណ្តាល​ឱ្យស្លាប់ ២ នាក់ និង​រងរបួស ៦ នាក់

ខេត្តកោះកុង ៖ រថយន្តធុនធំបើកក្នុងល្បឿនលឿន បានបុកក្របី រួចរេចង្កូតមកបុករថយន្ត ២ គ្រឿងទៀត បណ្តាលឱ្យស្លាប់ ២នាក់ និងរងរបួស ៦នាក់ កាលពីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ២០ នាទី ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ។

យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តធំ និងរថយន្តតូច ២គ្រឿងទៀត បុកបញ្ច្រាស់ទិសគ្នា ( ពីកើតទៅ លិច ) លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១៩-២០ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុក ស្រែអំបិល បណ្តាលឱ្យស្លាប់មនុស្ស ០២នាក់ ។ មូលហេតុ គឺរថយន្តធំបើកបរក្នុងស្ថានភាពល្បឿនលឿន បុកក្របី រេចង្កូតមកបុករថយន្ត ០២ គ្រឿងទៀត ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ៖ ១. ឈ្មោះ គីភ្លី សុខគ្រី ភេទ ប្រុស និង ២. គីភ្លី តុហាំមី សាស់ ភេទ ប្រុស ។

ចំពោះវត្ថុតាងរថយន្តទាំង ៣គ្រឿង កម្លាំងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាន ស្រុកស្រែអំបិល ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

You can share this !

Loading...
អត្ថបទទាក់ទង