រយៈពេល​បី​ថ្ងៃ​ហើយ​ដែល​កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ ឃែនធើរេន តវ៉ា​សុំ​បើក​ប្រាក់ឈ្នួល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ កម្មករ-កម្មការិនីដែលបម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធើរេន នៅតែបន្តការតវ៉ារបស់ពួកគេ ដោយសារក្រុមហ៊ុនបើកប្រាក់ឈ្នួលមិនគ្រប់ និងមានភាពយឺតយ៉ាវ។

ក្រុមកម្មករ បានឱ្យដឹងថា បើទោះជាពួកគេខិតខំតវ៉ាទាមទាយ៉ាងនេះក៏ដោយ ក៏នៅមិនទាន់មានដំណោះស្រាយសម្រាប់កម្មករនៅឡើយទេ ដោយសារភាគីក្រុមហ៊ុនមិនឯកភាពធ្វើកិច្ចព្រមព្រៀងជាក់លាក់ជាមួយតំណាងកម្មករ ជុំវិញការបើកប្រាក់ឈ្នួលនេះ។ ពួកគេអះអាងថា ការបើកប្រាក់ឈ្នួល គឺ ជាកាតព្វកិច្ចផ្លូវច្បាប់ដែលនិយោ ជកមិនអាចគេចវេសបានឡើយ ។ ទង្វើរបស់ក្រុមហ៊ុន គឺបាននិងកំពុងបំពានច្បាប់ការងារកម្ពុជាទាំងស្រុង។

ពួកគេវបានស្នើឱ្យក្រសួងការងារដោះស្រាយករណីនេះឱ្យបានមឺុងម៉ាត់ និងមានវិធានការជាក់លាក់ណាមួយលើក្រុមហ៊ុននេះ ដើម្បីដោះស្រាយផលវិបាករបស់ក្រុមពួកគេ ដែលកំពុងប្រឈមនឹងការខ្វះខាតលុយកាក់ សម្រាប់ប្រើប្រាស់លើការចំណាយផ្សេងៗ។

ក្រុមហ៊ុន ឃែនធើរេន មានទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង មុខផ្សារត្រពាំងថ្លឹង រាជធានីភ្នំពេញ៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង