មនុស្ស​ម្នាក់ បាន​ស្លាប់ និង​ 5នាក់ របួស ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​លក់ឥវ៉ាន់​នៅ​ជិត​ផ្សារដេប៉ូ

ភ្នំពេញ៖ មនុស្សចំនួន ៥នាក់បានរបួស និងស្លាប់ម្នាក់ ជាស្ត្រីចំណាស់អាយុ៧១ឆ្នាំ ម្ដាយរបស់ម្ចាស់ផ្ទះ ត្រូវភ្លើងឆេះនៅលើផ្ទះ ក្នុងហេតុការអគ្គិភ័យឆាបឆេះផ្ទះលក់ឥវ៉ាន់ នៅជិតផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

អគ្គិភ័យនេះ បានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ៦ល្ងាច។ ក្រៅពីបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស ក៏បណ្តាលឱ្យមានការខូចខាតសម្ភាៈជាច្រើនផងដែរ។ ក្នុងហេតុការនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ដើម្បីជួយសង្គ្រោះផងដែរ ខណៈមូលហេតុ មិនទាន់ដឹងនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវ៕

You can share this !

Loading...
អត្ថបទទាក់ទង