យប់នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូវីដ១៩ថ្មី ចំនួន 3នាក់​បន្ថែម​ទៀត ដែល​ធ្វេី​ឱ្យ​អ្នក​ឆ្លង​សរុប​កេីន​ដល់ ៩៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន 3នាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់ ៩៦នាក់ហើយ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅយប់ថ្ងៃទី 25 ខែមីនា ឆ្នាំ2020។

យោងតាមសេចក្តីប្រកាស ក្រសួងសុខាភិបាល បានឱ្យដឹងថា 3 ករណីថ្មីនេះ ជាជនជាតិខ្មែរបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ។

សូមបញ្ជាក់ថា សម្រាប់តែថ្ងៃទី25 ខែមីនានេះ កម្ពុជា រកឃើញករណីថ្មីឆ្លងមេរោគកូវីដ19 សរុប 5ករណី ក្នុងនោះ 2ករណី បានរកឃើញនៅពេលព្រឹក លើទេសចរជនជាតិបារាំង 2នាក់ នៅខេត្តព្រះសីហនុ។ បច្ចុប្បន្ន អ្នកដែលពាកព័ន្ធនឹងក្រុមភ្ញៀវទេសចរបារាំង ដែលបានរកឃើញវិជ្ជមានកូវីដ19ជាបន្តបន្ទាប់ ត្រូវបានក្រុមការងារសុខាភិបាល កំពុងតាមដានសុខភាពរបស់ពួកគាត់។

ដោយឡែក ក្រសួងសុខាភិបាល ក៏បានឱ្យដឹងផងដែរថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន ៤នាក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕

You can share this !

Loading...
អត្ថបទទាក់ទង