ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផ្នែក​បច្ចេកវិទ្យា​សារគមនាគមន៍ (ICT Division) រួប​រួម​គ្នា​ក្នុង​ការគាំទ្រ​អតិថិជន​កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផ្នែកបច្ចេកវិទ្យាសារគមនាគមន៍ (ICT Division) កំពុងសហការលើគំនិតផ្តួចផ្តើមដើម្បីគាំទ្រអតិថិជនរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាសារគមនាគមន៍ (ICT Division) រួមមាន សែលកាត  (ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត), ធនាគារឯកទេស វីង (សេវាផ្ទេរប្រាក់អេឡិចត្រូនិក), អ៊ីហ្ស៊ីខម (ក្រុមហ៊ុនសេវាភ្ជាប់អ៊ីនធឺណេត), ខេមបូឌាន ប្រតឃែសស្ទីង សឺវីស (ប្រព័ន្ធផ្សព្វផ្សាយ) និង ឌីជីថលស្កាយ (ទូរទស្សន៍អនឡាញ)។

ក្រុមហ៊ុននីមួយៗ បានប្រកួតប្រជែងគ្នាក្នុងការស្វែងរកវិធីច្នៃប្រឌិតថ្មីៗដើម្បីគាំទ្រអតិថិជនក្នុងកំឡុងពេលដ៏លំបាកបែបនេះ ក្នុងនោះ

  • សែលកាត បានដាក់ចេញនូវផែនការ 4U ថ្មី ដោយមានសមតុល្យវិលជុំ និងឥតគិតថ្លៃរៀងរាល់សប្តាហ៍ទី៤ ។
  • អ៊ីហ្ស៊ីខម បានបង្កើនល្បឿនអ៊ីនធឺណេតទ្វេដង ដោយឥតគិតថ្លៃ ក្នុងរយៈពេលបីខែ។
  • វីង បានច្រានចោលថ្លៃសេវាប្រតិបត្តិការលើការផ្ទេរបា្រក់រវាងគណនីវីង តាមរយៈកម្មវិធីទូរស័ព្ទវីង និងកំពុងគាំទ្រការបង់ប្រាក់តាមអ៊ីនធឺណេត ដែលមានសុវត្ថិភាពសម្រាប់តម្រូវការប្រចាំថ្ងៃ រួមបញ្ចូលទាំងសេវាដឹកជញ្ជូនអាហារផងដែរ។
  • ខេមបូឌាន ប្រតឃែសស្ទីង សឺវីស (CBS) កំពុងផ្សព្វផ្សាយរាល់សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា។
  • ឌីជីថលស្កាយ បានបង្កើតប៉ុស្តិ៍ទូរទស្សន៍ចល័ត សម្រាប់កម្មវិធីសិក្សាដោយខ្លួនឯងសម្រាប់ដល់សិស្សថ្នាក់ទី១២ ។

ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង កំពុងដឹកនាំការឆ្លើយតបរួមគ្នាទៅនឹងគ្រាអាសន្នមួយនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ដើម្បីគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូល៕

You can share this !

Loading...
អត្ថបទទាក់ទង