ក្រុមហ៊ុនមួយ បោះទុន​ជាង ៣លានដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិតម៉ាស់ និង​កាបូប​នៅភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTD. បានបោះទុនប្រមាណជា ៣,១លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតកាបូប និងម៉ាស់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTD. ក្រោយពីបានស្នើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតកាបូប និងម៉ាស់គ្រប់ប្រភេទនៅពេលខាមុខនេះ។

គម្រោងបង្កើតរោងចក្រនេះ មានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក ដោយអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ៩១៥កន្លែង៕

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង