ក្រសួងរ៉ែ បើក​ឱ្យ​ឯកជន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​រុករករ៉ែ នៅ​តំបន់​សម្បទាន​ចំនួន៤ ក្នុង​ខេត្តឧត្តរមានជ័យ ព្រះវិហារ និងមណ្ឌលគិរី

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ពីការបើកតំបន់សម្បទានស្វែងរករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណរុករករ៉េ ចំនួន៤តំបន់ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាម ដែលបានចេញកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា  តំបន់សម្បទានស្វែងរុករករ៉ែ ដែលប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖

១៖ តំបន់សម្បទានស្វែងរករ៉ែ ទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ត្រពាំងទៀន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

២៖ តំបន់សម្បទានស្វែងរុករករ៉ែ ទំហំ ១៩៤គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ទំបន់ដាច់ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

៣៖ តំបន់សម្បទានស្វែងរករ៉ែ ទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

៤៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគ្រៀង និងអន្ទ្រង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕

You can share this !

Loading...
អត្ថបទទាក់ទង