ទីបំផុត ឡាវ ប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុសកូវីដ១៩ ជា​លើកដំបូង

ឡាវ៖ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមីនា នេះ ក្រសួងសុខាភិបាលឡាវ បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ជាលើកដំបូង ចំនួន ២ករណី។ នេះបើយោងតាមប្រភពសារព័ត៌មាន Laotian Times ។

បុរស និងស្ត្រី ដែលវិជ្ជមានវីរុសកូវីដ១៩ នៅឡាវ មានទីលំនៅ ក្នុងរដ្ឋធានីវៀងចន្ទន៍។ បុរសអាយុ២៨ឆ្នាំ ដែលបានផ្ទុកកូវីដ១៩ នោះ បានត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ ក្រោយចូលរួមសិក្ខាសាលាមួយ។ គាត់បានធ្វើដំណើរទៅថៃ ពីថ្ងៃទី៥-៨ ខែមីនា។ ចំណែកស្ត្រី អាយុ ៣៦ឆ្នាំ ដែលផ្ទុកកូវីដ១៩ មិនទាន់ត្រូវបានដឹងពីប្រភពនៃការឆ្លងវីរុសនេះ នៅឡើយទេ។ ពួកគេ ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យ Mittaphab ។

សូមជម្រាបថា ឡាវ ជាប្រទេសចុងក្រោយ នៅតំបន់អាស៊ាន ដែលរកឃើញកូវីដ១៩ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ទើបតែប្រកាសរកឃើញចំនួន ២ករណីផងដែរ៕

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង