ព្រះសង្ឃ​ពីរអង្គ គង់​នៅ​វត្តដេអេ កើតជម្លោះ កាប់ចាក់​គ្នា សុគត​មួយអង្គ

មណ្ឌលគិរី៖ ព្រះសង្ឃគង់នៅវត្តដេអេ បានកើតជម្លោះកាប់ចាក់គ្នា ដោយផ្តើមចេញពីទំនាស់ពាក្យសំដី បណ្តាលឱ្យសុគតព្រះសង្ឃមួយអង្គ ហើយព្រះសង្ឃដៃដល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន។ ជម្លោះនេះ កើតឡើងដោយសារព្រះសង្ឃរងគ្រោះ បានចោទព្រះសង្ឃដៃដល់ថា ជាមនុស្សញៀនថ្នាំ។

ជម្លោះពាក្យសម្តី បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ២០២០ ឆ្នាំ២០២០ ស្ថិតនៅចំណុចវត្តដេអេ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ព្រះសង្ឃមួយអង្គ បានសុគតភ្លាមៗ ដោយសារព្រះសង្ឃក្នុងវត្តជាមួយគ្នា ចាក់នឹងកាំបិតជាច្រើនកន្លែង។

ព្រះសង្ឃជាជនដៃដល់ ឈ្មោះ ធឿន នី អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។ ចំណែកព្រះសង្ឃរងគ្រោះឈ្មោះ ថ្លាង វុធ អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម បច្ចុប្បន្នគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។

ព្រះសង្ឃរងគ្រោះ ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ព្រោះរងការចាក់ដោយកាំបិតជាច្រើនកន្លែងលើដងខ្លួន បានសុគតនៅតាមផ្លូវទៅមន្ទីរពេទ្យ៕

You can share this !

Loading...
អត្ថបទទាក់ទង