ថៃ មាន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ ចំនួន ៤នាក់, វេជ្ជបណ្ឌិត​មួយ​ចំនួន​ឆ្លង​ពីអ្នកជំងឺ

បាងកក៖ អាជ្ញាធរសុខាភិបាលថៃ បានបញ្ជាក់នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះថា ករណីស្លាប់ដោយវីរុសកូវីដ១៩ បានកើនឡើងចំនួន ៣ករណី មានអាយុ ៧០ឆ្នាំ ៤៥ឆ្នាំ និង ៧៩ឆ្នាំ ធ្វើឱ្យថៃ មានការស្លាប់ដោយកូវីដ១៩ សរុបកើនដល់ ៤ករណី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

អ្នកកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Taweesin Visanuyothin បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃអង្គារនេះថា លទ្ធផលធ្វើតេស្តរកកូវីដ១៩ នៅថៃ បានរកឃើញ អ្នកឆ្លងថ្មីចំនួន ១០៦នាក់។ អ្នកនាំពាក្យដដែលបន្តថា វេជ្ជបណ្ឌិតចំនួន ៤រូប បានឆ្លងវីរុសកូវីដ១៩ ពីអ្នកជំងឺ។

គិតមកទល់ថ្ងៃអង្គារនេះ ថៃ មានករណីឆ្លងកូវីដ១៩ សរុបចំនួន ៨២៧ករណី។ អ្នកជំងឺ ៥៧នាក់ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះ ខណៈ ៧៦៦នាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង