អ្នក​លក់​តាម​អនឡាញ​ឈ្មោះ ថៃ ស្រីនាង ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក

ភ្នំពេញ៖ អ្នកលក់តាមអនឡាញ (Live) ដ៏ល្បី ឈ្មោះ ថៃ ស្រីនាង ត្រូវសមត្ថកិច្ចត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ហើយឈ្មោះ ថៃ ស្រីនាង ក៏បានថតវីដេអូដើម្បីធ្វើការសុំទោសជាសាធារណ:ផងដែរ។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ឱ្យដឹងថា ថៃ ស្រីនាង ដែលតែងតែផុសរូបភាព និងវីដេអូឃ្លីប លក់សម្លៀកបំពាក់ សិចស៊ី ជ្រុលហួសហេតុ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទម្លាប់ប្រពៃណី និងកិត្តិយសរបស់ស្រ្តីខ្មែរ ត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

សូមបញ្ជាក់ថា ការនាំខ្លួនទៅអប់រំនេះ បានធ្វើឡើង ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗដល់អ្នកលក់តាមអនឡាញ ដែលបង្ហាញភាពសិចស៊ី បញ្ចេញកេរ្តិ៍ខ្មាស ដែលធ្វើឱ្យបាត់បង់តម្លៃស្ត្រីខែ្មរយ៉ាងខ្លាំង និងបានបញ្ជាឱ្យបិទអ្នកលក់ទាំងអស់នោះផងដែរ៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង