ប្រធាន​សហជីព​កម្មករ ថា ការ​ចរចារ​ប្រាក់ខែ​កម្មករ​ឆ្នាំ ២០២១ នឹង​ពិបាក បន្ទាប់​ពី​គណ:កម្មការ​អឺរ៉ុប បាន​ដក​ប្រព័ន្ធអនុគ្រោះ​ពន្ធ

ភ្នំពេញៈ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា ទោះបីសហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធ( EBA) ត្រឹម ២០ភាគរយ ពីកម្ពុជាក៏ដោយ តែនឹងធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍កម្មករខ្មែរទាំងអស់ ។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ រូបនេះបន្តថា ការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ សម្រាប់ឆ្នាំ២០២១នាពេលខាងមុខនេះ នឹងកាន់តែពិបាក ហើយការចរចាអនុសញ្ញារួម CBA នៅថ្នាក់រោងចក្រ រឹតតែមិនអាចធ្វើទៅបានផងដែរ ។

ជុំវិញបញ្ហាការលើកឡើងខាងលើ Click News មិនអាចសុំការបំភ្លឺពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឡើយ។

គូសបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ខណៈទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល។ រីឯ សម្រាប់ឆ្នាំ២០២០នេះ កម្មករទទួលបានប្រាក់ឈ្នួល អប្បបរមាចំនួន១៩០ដុល្លារ។

You can share this !

Loading...
អត្ថបទទាក់ទង