ឃាត់​ខ្លួន​មេ​ខ្យល់ ២នាក់ ពាក់​ព័ន្ធ​នាំ​នារី​ក្មេងៗ ឱ្យ​រួមភេទ​ជា​មួយ​ភ្ញៀវ នៅ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានឆ្មក់បង្រ្កាបហាងផឹកស៊ីមួយកន្លែង ដែលបង្កប់ការជួញដូរផ្លូវភេទជាមួយភ្ញៀវ ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅហាងមួយកន្លែង យីហោ លីហួររស្មីពន្លឺសាច់អាំង (៩៩៩) ផ្ទះលេខ២៣A ផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានរកឃើញមនុស្សចំនួន ៧នាក់ ក្នុងនោះមាន មេការហាង ប្រុសស្រីចំនួន២នាក់ និងនារីរងគ្រោះចំនួន ៥នាក់ ព្រមទាំងដកហូតស្រោមអនាម័យប្រើប្រាស់ ដែលសមត្ថកិច្ចរកឃើញ នៅក្នុងបន្ទប់ផ្ទះសំណាក់ ឈ្មោះ វិរៈមហាសាល ។
ជនសង្ស័យជាមេការមានឈ្មោះ សឹក សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធ ឈ្មោះ តត សុផាត អាយុ៣៦ឆ្នាំ ។

សមត្ថកិច្ច បានឲ្យដឹងថា កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ដោយមាន សម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបជាក់ស្ដែង ករណី (សញ្ចារកម្ម )នៅក្នុងហាង យីហោ លីហួររស្មីពន្លឺសាច់អាំង ៩៩៩ ដោយ ឃាត់មនុស្សប្រុសស្រី ចំនួន៧នាក់ ក្នុងនោះមាន នារីរងគ្រោះ ចំនួន៥នាក់ និងម្ចាស់ហាង ជាមេខ្យល់ប្តីប្រពន្ធចំនួន២នាក់។

បន្ទាប់ពីឃាត់ខ្លួន និងត្រួតពិនិត្យរួចហើយ នារីរងគ្រោះចំនួន៥នាក់ ព្រមទាំងជនសង្ស័យ មេខ្យល់ប្តីប្រពន្ធចំនួន២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តទៀត ចំណែកទីតាំងខាងលើ មិនបានបិទទ្វារនោះទេ ដោយសារតែមានឪពុកម្តាយ និងកូនតូច២នាក់ របស់ម្ចាស់ទីតាំងគ្មានកន្លែងស្នាក់នៅ ៕

You can share this !

Loading...
អត្ថបទទាក់ទង