ការសិក្សា​៖​ ​ពូជ​ពោត​ពណ៌ស្វាយ​ថ្មី​ ​អាច​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​ ​ធាត់​ខ្លាំង​ ​និង​រលាក​

សហរដ្ឋអាមេរិក៖ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក​​​ ថ្មី​ៗ​នេះ ​បាន​ផលិត​ចេញ​ជា​​ពូជ​ពោត​ប្រភេទ​​ពណ៌​ស្វាយ ​​ដែល​​មាន​ផ្ទុក​​នូវ​សារធាតុ​​​​ប្រឆាំង​​​ជំងឺ​ធាត់ ដំណើរ​រលាក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​ នេះ​បើ​តាម​សារព័ត៌មាន​ស៊ីនហួរ ដែលត្រូវបានដកស្រង់ដោយគេហទំព័រ www.hellokrupet.com

ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ​សាកលវិទ្យាល័យ​ខាង​លើ បាន​យក​ពូជ​ពោត​​​​​​ប្រភេទ​ Apache Red ទៅ​បង្កាត់​ជា​មួយ​ពូជ​ពោត​ពណ៌​ស្វាយ​​ជាង​ ២០​ប្រភេទ​ផ្សេង​ទៀត បូក​រួម​ទាំង​ការ​ផ្ស៊ាំ​​ជា​មួយ​សារធាតុ​ Anthocyanins​។ សារធាតុ​ Anthocyanins ដែល​ជា​ប្រភេទ​ធាតុ​គីមី ​​មាន​ប្រយោជន៍​ម្យ៉ាង​​​​មាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន ដែល​ជួយ​​​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​​ជំងឺ​មហារីក​មួយ​ចំនួន​។

ចំពោះ​​ការ​សិក្សា​ខាង​លើ ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ពិសោធន៍​​ទៅ​លើ​សត្វ​កណ្តុរ​ ហើយ​លទ្ធ​ផល​បាន​បង្ហាញ​ថា​ កណ្តុរ​ដែល​បាន​ស៊ី​​ពោត​​បង្កាត់​មាន​​សារធាតុ Anthocyanins ​បាន​កាត់​បន្ថយ​​​កោសិកា​​បង្ក​​ឱ្យ​ធាត់​​ពី ​៨​-៥៦​%។ បន្ថែម​ពី​នោះ​ អ្នក​​វិទ្យាសាស្រ្ត​ ក៏​បាន​រក​ឃើញ​ដែរ​ថា ពោតនេះ​បាន​ជំរុញ​​ភាព​ស៊ាំ​របស់​អាំងស៊ុយ​លីន ​ពី ​២៩-៦៤​%​ និង​បាន​កាត់​បន្ថយ​ជាតិ​ស្ករ​អាក្រក់​ពី ​៣០​%​-១៣៩​% ​​ទៀត​ផង​។

”ពួក​យើង​សម្គាល់​មើល​ឃើញ​ថា មាន​ការ​ប្រែ​ប្រួល​ក្នុង​ម៉ូលេគុល​​​សំខាន់​ដែល​វា​បាន​កាត់​បន្ថយ​​​ដំណើរ​រលាក​​របស់​អាំង​ស៊ុយ​លីន ហើយ​​ក៏​ឃើញ​សារប្រយោជន៍​ជា​​ច្រើន​​នៅ​ក្នុង​​ពោត​បង្កាត់​ថ្មី​នេះ​”។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ វេជ្ជបណ្ឌិត​ Diego Luna Vital ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ការ​ពិសោធន៍​ខាង​លើ​៕

You can share this !

Loading...
អត្ថបទទាក់ទង