អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ ​ចាប់ពី​ថ្ងៃទី១៥​ ​ខែមករា​ស្អែកនេះ​ ​នៅ​ខេត្ត​មួយចំនួន​

ភ្នំពេញ៖ នៅតាមបណ្តាខេត្តមួយចំនួន នឹងមានស្ថានភាពអាកាសធាតុចុះត្រជាក់ ជាពិសេសខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឥសាន មានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ជាដើម ដែលធាតុអាកាស នឹងចុះត្រជាក់នៅពេលព្រឹក។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា សីតុណ្ហភាពអប្បបរមា ចាប់ពី ១៧-២០ អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី ២៩-៣២ អង្សាសេ។

ចំណែកនៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី ៣០-៣២ អង្សាសេ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេសីតុណ្ហភាពអតិបរមា ចាប់ពី ៣២- ៣៣អង្សាសេ៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង