តោះ​មក​ស្វែងយល់​ពីអ​ត្ថ​ន័យ​នៃ​ផ្កាអង្គារសិល្ប៍​ ​ផ្កាស្បៃរឿង​ ​និង​ដើម​ក្រូចឃ្វិច​ ​ក្នុង​ទំនៀម​ទំ​លាប់​ចិន​

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ដែលឆ្នាំនេះ ការប្រារព្ធពិធីលឿនជាងឆ្នាំមុន។ ចំណែកឯប្រជាពលរដ្ឋ ដែលជាប់សែស្រឡាយចិន ក៏បានត្រៀមខ្លួន និងគ្រឿងរណ្តាប់នានា ដែលពាក់ព័ន្ធរួចជាស្រាច់អស់ហើយដែរ សម្រាប់ពិធីសែនព្រេន ក៏ដូចជា លំអផ្ទះឱ្យមានសិរីសួស្តី និងមានលាភសំណាង។

យ៉ាងណាមិញ ក្រុមអាជីវករ ក៏ចាប់ផ្តើមមមាញឹកជាមួយការលក់ដូររបស់ខ្លួន នៅមុនឱកាសបុណ្យចូលឆ្នាំចិននេះផងដែរ ជាពិសេសនោះ គឺសម្រាប់អ្នកលក់ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិត ត្រូវបានគេដឹងថា លក់ដាច់ជាងគេ ព្រោះវាមានអត្ថន័យជាច្រើន ដូចជា ការរកស៊ីមានបាន និងនាំលាភនាំជ័យជាដើម។

បើតាមអាជីវករ ដែលមានទីតាំងនៅក្រោយវត្តព្រះពុទ្ធ និងតាមទីកន្លែងផ្សេងក្នុងរាជធានីភ្នំពេញ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិច ត្រូវបានពលរដ្ឋ មានជំនឿក្នុងការទិញមកតាំងលម្អ។ ប្រជាពលរដ្ឋ បានជឿលើជំនឿពីបុរាណថា ពេលទិញដើមទាំងនេះ ទៅលម្អគេហដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំចិននោះ នឹងមានលាភមានជ័យ រកស៊ីមានបាន ជោគជ័យ មានមាសពេជ្រមូលៗ ធំដូចផ្លែក្រូច ចូលផ្ទះ។

បើតាមការជំនឿតគ្នា បានបង្ហាញថា ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិច មានអត្ថន័យដូចជា៖

១៖ ផ្កាអង្គារសិល្ប៍ ដែលជាប្រភេទផ្កាព្រៃភ្នំ មានន័យថា ការរស់នៅត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ ខណៈអង្គារសីល្ប៍ ជាភាសាចិនថា Mei Hua Shu ជាឈើសួគ៌ តំណាងវិរជន និងជាការរម្លឹកកុំឱ្យខ្ជិលច្រអូសថែមទៀតផង។

២៖ ផ្កាស្បៃរឿង តំណាងឱ្យភាពរីករាយ និងជោគជតារាសីក្នុងក្រុមគ្រួសារ។

៣៖ ក្រូចឃ្វិច តំណាងឱ្យទ្រព្យសម្បត្តិ មាសពេជ្រ ជាពិសេសប្រៀបបាននឹងគុច ដែលប្រជាជនចិន តែងតែចូលចិត្តដាក់តាំងលម្អគេហដ្ឋាន នាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន៕

ដោយ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង