ពេទ្យ​កាល់​ម៉ែ​ត​ ​ទទួល​ពិនិត្យ​ ​ព្យាបាល​ ​និង​វះកាត់​ជំងឺបេះដូង​កុមារ​ ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ៖ មន្ទីរពេទ្យ​កាល់ម៉ែត បាន​ជូន​ដំណឹង​ដល់​ម្តាយ​ឪពុក​ ដែល​មាន​កូន​ប្រុស​ស្រី អាយុក្រោម ១៤ឆ្នាំ មាន​ជំងឺ​បេះដូង អាច​យក​មក​ពិគ្រោះ ពិនិត្យ ព្យាបាល​ថែទាំ និង​វះកាត់​ដោយ​ឥត​គិត​ថ្លៃ នៅ​អគារ​បេះដូង​កុមារ ជាប់​របង​ស្ថានទូត​បារាំង។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មន្ទីរពេទ្យ​បាន និង​កំពុង​បង្កើន​លទ្ធភាព​ជួយ​ឧបត្ថម្ភ​ដល់​ការ​វះកាត់​ជំងឺ​បេះដូង​ឱ្យកុមារ​កម្ពុជា ​ដោយ​ឥត​គិត​ថ្លៃ ក្នុង​បច្ចេកទេស​កាន់​តែ​ទំនើប ជាមួយ​បទ​ពិសោធន៍​ជំនាញ​ខ្ពស់។

តាំង​ពី​ឆ្នាំ ២០០០ មក មន្ទីរពេទ្យ​កាល់ម៉ែត​ បាន​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ពិនិត្យ​ព្យាបាល​ថែទាំ និង​វះកាត់​ជំងឺ​បេះដូង ឱ្យ​កុមារ​ដោយ​ឥត​គិត​ថ្លៃ​តាម​គម្រោង​ផែនការ​កំណត់។

ថ្ងៃ​ធ្វើការ​ពី​ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ម៉ោង៨៖០០-១១៖៣០នាទីព្រឹក និងម៉ោង ២៖០០ រសៀល-៥៖០០ល្ងាច ចំពោះ​ព័ត៌មាន​បន្ថែម សូមទាក់ទងលេខ ០២៣ ៩៩២ ៦៣៤ រៀងរាល់​ម៉ោង​ធ្វើការ៕

You can share this !

Loading...
អត្ថបទទាក់ទង