សាធារណរដ្ឋ​ឆែក​ ​ផ្តល់​សម្ភារ​ពេទ្យ​ដល់​មន្ទីរពេទ្យ​កុមា​ជាតិ​ ​មានតម្លៃ​ជា​ទឹកប្រាក់​ជាង​ ​៣០ម៉ឺន​ដុល្លារ​

ភ្នំពេញ៖ សាធារណរដ្ឋឆែក បានផ្តល់ជាសម្ភារពេទ្យដល់មន្ទីរពេទ្យកុមាជាតិ មានតម្លៃជាទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ ដែលបានប្រគល់ដោយ លោក VIastimil Tesar ភារធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា និងទទួលដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ការផ្តល់បរិក្ខារពេទ្យដល់មន្ទីរពេទ្យកុមារជាតិនេះ តាមរយៈគម្រោង អភិវឌ្ឍន៍ផ្នែកជំងឺទារកក្នុងមន្ទីរពេទ្យកុមារជាគិ រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក និងរាជរដ្ឋាភិបាលកម្ពុជា ដែលជាចំណងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិជាច្រើនឆ្នាំមកហើយ។

លោក ម៉ម ប៊ុនហេង បានចាត់ទុកចំណងសាមគ្គីភាពនេះ គឺបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការងារអភិវឌ្ឍន៍វិស័យនានា ដូចជា វិស័យអប់រំ អភិវឌ្ឍសហគមន៍ និងវិស័យសុខាភិបាលផងដែរ។ ជាក់ស្តែងការអភិវឌ្ឍ និងពង្រឹងគុណភាពវិស័យសុខាភិបាលកម្ពុជា សាធារណរដ្ឋឆែក ក៏មានការចូលរួមចំណែកតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងទ្វេភាគី ក្នុងការពង្រឹងផ្នែកផ្សេងៗដូចជាការបណ្ដុះបណ្ដាល និងការឧបត្ថម្ភសម្ភារបរិក្ខារពេទ្យផងដែរ។

យោងតាមតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍សាធារណៈរដ្ឋឆែក បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យកុមារជាតិ តាំងពីឆ្នាំ២០១៨មក ក្នុងការរួមចំណែកអភិវឌ្ឍន៍ផ្នែកជំងឺទារក និងបន្តធ្វើឱ្យមន្ទីរពេទ្យនេះ ក្លាយទៅជាមជ្ឈមណ្ឌលព្យាបាលថែទាំជំងឺទារកពេញលេញ តាំងពីទារកនៅក្នុងផ្ទៃ រហូតដល់ប្រសូតចេញ និងថែទាំលើបញ្ហាសុខភាពផ្សេងៗរបស់ទារក (perinstal center) និងគម្រោងបន្តជួយដល់ផ្នែកសម្ភពរបស់មន្ទីរពេទ្យកុមារជាតិ ដែលនឹងចាប់ផ្តើមបើកក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ចាក់ថា តាមរយៈការផ្តល់ជូនសម្ភារបរិក្ខារពេទ្យលើកទី១ ចំនួន១០មុខ ដែលសរុបជាទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ ដែលបានដាក់ឱ្យដំណើរការផ្នែកជំងឺទារក និងផ្នែកជំងឺធ្ងន់ រួមជាមួយការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគ្រូពេទ្យ និងគិលានុបដ្ឋាកលើជំនាញព្យាបាលថែទាំជំងឺទារក ដែលនឹងពង្រឹងគុណភាព សេវា នៅមន្ទីរពេទ្យកុមារជាតិ កាន់តែទទួលបានការទុកចិត្តខ្លាំងឡើង ហើយអត្រាមរណភាពទារក និង ថយចុះតាមការរំពឹងទុករបស់គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពឆ្នាំ២០៣០ (SDGs ២០៣០)៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង