ចាប់ខ្លួន​មេ​ក្លោង​ជួញដូរ​គ្រឿងញៀន​ ​២នាក់​ ​រឹបអូស​ថ្នាំញៀន​ជិត​ ​១០គីឡូក្រាម​

ភ្នំពេញ​ ៖​ មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ ២នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួន ដោយបានរឹបអូសគ្រឿងញៀន ជិត​១០​គីឡូក្រាម​។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំង​ជំនាញ​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៤)​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​ទំនប់​កប់​ស្រូវ​ ភូមិ​សំរោង​ក្រោម​ សង្កាត់​សំរោង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និង​នៅ​ចំណុច​ភូមិ​ជ្រាវ​ ឃុំ​អម​លាំង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​​។​

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ការ​ចាប់ខ្លួន​មេ​ក្លោ​ង​ទាំង​២​នាក់​នេះ ធ្វើឡើងក្រោយទទួលបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។

​ជនសង្ស័យ​ រួម​មាន​ ៖ ​១.​ឈ្មោះ​ គឹ​ម​ វ៉ា​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៨៥​ ជនជាតិ​ខ្មែរ​ មុខរបរ​ ម៉ូតូ​កង់​បី​ឥណ្ឌា​ និង ២.​ ឈ្មោះ​ កែវ​ សុធា​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៩៥​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​។

វត្ថ​តាង​ចាប់​យក​បាន​ មានសារធាតុ​ញៀន​ មេ​តំ​ហ្វេ​តា​មីន​(ICE)​ ទម្ងន់​ ៩kg​ ៦៤៣.0៦g​.​ រថយន្ត​ ២​គ្រឿង​,​ ជញ្ជីង​ថ្លឹង​ ២​គ្រឿង​ និង​ទូរស័ព្ទ​ ២​គ្រឿង​ ៕

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង