លោក​ត្រាំ​ ​បញ្ជា​ឱ្យ​ផ្អាក​កម្មវិធី​ផលិត​យន្ត​ហោះ​ដ្រូន​ ​ដោយសារ​បច្ចេកវិទ្យា​របស់​ចិន​

អាមេរិក៖ តបតាមការបង្គាប់បញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រសួងមហាផ្ទៃនៃសហរដ្ឋអាមេរិក បានបង្ហើបពីផែនការក្នុងការផ្អាកកម្មវិធីយន្តហោះដ្រូនស៊ីវិលរបស់ខ្លួន ដោយសារតែការព្រួយបារម្ភពីបច្ចេកវិទ្យារបស់ចិនខ្លះ ដែលប្រើប្រាស់ក្នុងការផលិត។

មន្ត្រីអាមេរិក បានប្រាប់សារព័តមានថា យន្តហោះដ្រូនប្រហែល ១០០០គ្រឿង នឹងត្រូវផ្អាកការផលិត ព្រោះទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភថា រដ្ឋាភិបាលចិន អាចប្រើប្រាស់ដ្រូនទាំងនោះ ដើម្បីធ្វើសកម្មភាពចារកម្ម។

ក្រុមហ៊ុន SZ DJI Technology របស់ប្រទេសចិន ដែលជាក្រុមហ៊ុនដែលផលិតយន្តហោះដ្រូនធំបំផុតនៅលើពិភពលោក បានប្រកាសនៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០នេះថា ខ្លួនមិនទាន់បានដឹងពីគោលការណ៍ថ្មីអ្វីនោះទេ ហើយកំពុងត្រួតពិនិត្យលើរបាយការណ៍របស់ក្រសួងជំនាញអាមេរិក ពាក់ព័ន្ធនឹងការរឹតបន្តឹងបច្ចេកវិទ្យាដ្រូនរបស់ចិន។

បន្ថែមពីនេះ ក្រុមហ៊ុនបានជំរុញឱ្យអ្នកតាក់តែងច្បាប់ និងភាគីពាក់ព័ន្ធក្នុងវិស័យនេះ រួមគ្នាបង្កើតស្ដង់ដារមួយ ដែលផ្ដល់នូវការធានាដល់អ្នកផលិត ទោះបីជាមានប្រភពចេញពីណាក៏ដោយ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង