លោក​ថា​ក់​ស៊ីន​ ​និង​លោក​ស្រី​យីង​ឡាក់​ ​បង្កើត​ក្រុមហ៊ុន​សម្រាប់​ជួយ​ដល់​សុខភាព​

បរទេស៖ ត្រកូលស៊ីណាវ៉ាត្រា គឺលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានបង្ហាញខ្លួននៅក្នុងពិធីពិពរណ៍អេឡិចត្រូនិកឆ្នាំ២០២០ នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដោយអ្នកទាំងពីរ បានរួមគ្នាបង្កើតក្រុមហ៊ុនដែលផលិតឧបករណ៍ពាក់នៅដៃ សម្រាប់ផ្ដល់ការណែនាំចំពោះការទទួលទានចំណីអាហារមានជីវជាតិ និងកម្មវិធីមួយលើស្មាតហ្វូន ដែលផ្ដល់អត្ថប្រយោជន៍ដល់ DNA របស់មនុស្ស។

ផលិតផលនោះ មានឈ្មោះថា DnaNudge ដែលកំពុងដាក់លក់នៅលើទីផ្សារចក្រភពអង់គ្លេស តម្លៃ ១២០ផោន ឬ ១៦០ដុល្លារអាមេរិក ក្នុងមួយគ្រឿង។ លោកស្រី យីងឡាក់ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ "ដើម្បីមានសុខភាពមាំមួន យើងត្រូវទទួលទានអាហារ ដែលជាថ្នាំ ដើម្បីជៀសវាងការទទួលទានថ្នាំ ជាអាហារវិញ នៅពេលអ្នកចាស់ទៅ"។

សូមជម្រាបថា លោកស្រី និងបងប្រុស ដែលជាអតីតនាយករដ្ឋមន្ត្រីប្រទេសថៃ បានប្រកាសបង្កើតក្រុមហ៊ុនថ្មីផ្លូវការជាលើកដំបូង ចាប់តាំងពីអ្នកទាំងពីរ រស់នៅនិរទេសខ្លួន នៅឆ្នាំ២០០៨ និង ឆ្នាំ២០១៧។

លោក Chris Toumazou នាយកប្រតិបត្តិក្រុមហ៊ុន DnaNudge បានប្រាប់សារព័ត៌មានថា ក្រុមហ៊ុននេះ បានចាប់ផ្ដើមដាក់លក់ឧបករណ៍របស់ខ្លួន តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងឡុងដ៍។ ប៉ុន្តែ លោកមិនបានបង្ហើបពីទុនវិនិយោគរបស់ត្រកូលស៊ីណាវ៉ាត្រា នោះទេ៕

ប្រភព៖ Nikkei Asian Review

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង