ម្តាយ​តារាចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ស្ត្រី​មួយ​រូប​?​

​ភ្នំពេញ​៖​ ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ​ស្ត្រី​ម្នាក់​ដែលគេ​ស្គាល់​ថា​ជា​ម្តាយ​របស់​អ្នកចម្រៀង​ ​ពេជ្រ​ ​សូលី​កា​ ​ត្រូវ​បាន​សមត្ថកិច្ច​ ​ចាប់ខ្លួន​ស្ត្រី​ ​ដោយ​ចោទ​ថា​ ​ជា​ឃាតក​ ​បាន​ធ្វើសកម្មភាព​សម្លាប់​ដៃ​គូ​សង្សា​ ​ស្រី​របស់​ខ្លួន​ ​ដែល​ជា​ស្ត្រី​ ​អ្នក​ចងការប្រាក់​ ​និង​រាប់​លុយ​។​
​បើ​តាម​សមត្ថកិច្ច​ ​ករណី​ឃាតកម្ម​នេះ​ ​បាន​កើតឡើង​កាលពី​ល្ងាច​ ​ថ្ងៃទី១២​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នៅក្នុង​ ​VILLATOWN​ ​ផ្លូវ​លេខV16A​ ​ផ្ទះលេខL45A​ ​ក្នុង​ភូមិ​ទួល​រកា​ក្រុម១០​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​។​ ​

​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ ​សុខ​ ​លី​ ​ភេទ​ស្រី​ ​អាយុ៤៨ឆ្នាំ​ ​មុខរបរ​ចងការប្រាក់​ ​និង​រាប់​លុយ​ ​ស្នាក់នៅ​សង្កាត់​ផ្សារដេប៉ូ១​ ​ខណ្ឌទួលគោក​។​ ​ដោយឡែក​ស្ត្រីជា​ឃាតក​ ​សមត្ថកិច្ច​មិនទាន់​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ​ប៉ុន្តែ​គេ​ស្គាល់​ថា​ជា​ម្តាយ​ ​ពេជ្រ​ ​សូលី​កា​ ​ដែល​មានឈ្មោះ​ល្បី​រន្ទឺ​ ​តាម​រយៈ​ចម្រៀង​ ​និង​សម្តែង​។​ ​
​បើ​តាម​ប្រភព​ព័ត៌មាន​ ​ជនរងគ្រោះ​ ​ជា​ស្រី​ស្រ​ទ្បាញ់​ស្រី​ ​ហើយ​ជនរងគ្រោះ​ ​និង​ស្ត្រីជា​ឃាតករ​ ​ធ្លាប់​មាន​ទំនាក់ទំនង​ ​ជាមួយនឹង​ស្ត្រីជា​ជនសង្ស័យ​ខាងលើ​ ​ជាយូរមកហើយ​ ​ដោយ​លួច​ទាក់ទង​គ្នា​ស្ងាត់​ៗ​ ​លាក់​មិន​ឱ្យ​គ្រួសារ​ដឹង​។​

​ប្រភព​ពី​គ្រួសារ​របស់​សព​បាន​ប្រាប់​ថា​ ​មុន​កើតហេតុ​ ​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​រក​ជនរងគ្រោះ​ ​នៅ​ព្រឹក​ថ្ងៃទី១២​ ​ខែមករា​ ​ឆ្នាំ២០២០​ ​តែ​មិន​មាន​អ្នកលើ​ក​ ​ស្រាប់តែ​ម៉ោង​ជិត​ ​៣រសៀល​ថ្ងៃ​ដដែល​ ​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា​ ​ម្ចាស់​លេខ​ ​បាន​ដេក​ស្លាប់​ ​នៅក្នុង​ផ្ទះ​បាត់​ហើយ​ ​ធ្វើ​ឱ្យ​ពួកគាត់​បាន​ទៅផ្ទះ​កើតហេតុ​។​ ​លុះ​ពេល​ទៅដល់​ ​ក៏​ឃើញ​សព​ពិតមែន​ ​ធ្វើ​ឱ្យ​ពួកគាត់​ ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​។​ ​ដោយ​គ្រួសារ​មិនអស់ចិត្ត​ ​ព្រោះ​ឃើញ​ការ​ស្លាប់​របស់​ស្រ្តី​មាន​សភាព​គួរ​ឱ្យ​សង្ស័យ​ ​ក៏​រាយការណ៍​ទៅ​កម្លាំង​នគរបាល​។​ ​ភ្លាម​ៗ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ ​បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ ​ជាមួយ​មន្ត្រី​បច្ចេកទេស​កោសល្យវិច័យ​ ​និង​ប្រាប់​ថា​ ​សព​គឺ​ត្រូវ​បាន​ស្លាប់​ដោយសារ​ថប់ដង្ហើម​ ​គឺ​មាន​គេ​យក​របស់​អ្វីមួយ​សង្កត់ពីលើ​មុខរ​ហូត​ថប់ដង្ហើម​ស្លាប់​។

​ប្រភព​ដដែល​បន្ត​ថា​ ​ក្រោយពី​កើតហេតុ​ ​ស្ត្រីជា​ជនសង្ស័យ​ ​(​ម្តាយ​ ​ពេជ្រ​ ​សូលី​កា​)​ ​បាន​បើកទ្វារ​ផ្ទះ​ឱ្យ​ចូល​ ​ហើយ​និយាយប្រាប់​សាច់ញាតិ​សព​ថា​ ​ជនរងគ្រោះ​ ​បាន​ស្លាប់​ដោយសារ​ហូបបាយ​។​ ​តែ​ពេល​ពួកគាត់​ ​ចូល​មើលឃើញ​ស្ត្រី​រងគ្រោះ​ ​ដេក​ស្លាប់​ដោយមាន​ស្នាម​ ​ក​ ​និង​មានស្នាម​ចងដៃ​ចងជើង​ ​ព្រមទាំង​បាត់​ចិញ្ចៀនពេជ្រ២វង់​ ​តម្លៃ​ជាង២ម៉ឺន​ដុល្លារ​ ​និង​ខ្សែក​ ​រួម​ទាំង​លុយ​មួយចំនួន​ ​ចំណែក​ម៉ូតូ​ឌ្រីម​សង់០១៩​ ​និង​ទូរស័ព្ទ​ពីរ​គ្រឿង​ ​មិនបាន​បាត់​ទេ​។​ ​
​ភ្លាម​ៗ​នោះ​ ​ពួកគាត់​ជា​សាច់ញាតិ​ ​មិនអស់ចិត្ត​ ​ក៏​សុំ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ ​ចុះទៅ​កន្លែង​កើត​ ​ដើម្បី​ធ្វើ​កោសល្យវិច័យ​។​ ​បន្ទាប់ពី​ខាង​ជំនាញ​ត្រួតពិនិត្យ​រួច​ ​បាន​រក​ឃើញ​ស្លាកស្នាម​ជាង១០កន្លែង​ ​នៅ​លើ​ខ្លួន​សព​ ​បាន​បញ្ជាក់​ថា​ ​សព​ជនង​គ្រោះ​ ​គឺ​ស្លាប់​ដោយសារ​ផ្ទប់​ដង្ហើម​ ​(​ជា​អំពើ​ឃាតកម្ម​)​ ​ទើបសម​ត្ថ​កិច្ច​ ​នាំ​ស្ត្រី​សង្ស័យ​ជា​ឃាតករ​ ​យក​ទៅ​សាកសួរ​ ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់អង្រែក្រោម​តែម្ដង​។​ ​

​ស្ត្រីជន​ដៃដល់​ ​បាន​សារភាព​ថា​ ​រូបគេ​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ប្រាកដ​មែន​។​ ​ចំណែក​សព​ ​ក្រោយ​ធ្វើ​កំណត់ហេតុ​រួច​ ​សមត្ថកិច្ច​ប្រគល់​ឱ្យ​សាច់ញាតិ​ ​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ថ្វាយ​បង្គុំ​ខណ្ឌ៧មករា​។​
​សមត្ថកិច្ច​កំពុងតែ​បន្ត​ការសាកសួរ​បន្ថែម​ទៀត​ ​ដើម្បី​ស្វែងរក​អ្នកណា​ខ្លះ​ជាប់ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ស្ត្រី​ខាងលើ​ ​ហើយនឹង​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​ ​នៅ​ព្រឹក​ថ្ងៃទី១៣មករា​នេះ​ ​ស្ត្រី​សង្ស័យ​ត្រូវ​បាន​ ​សមត្ថកិច្ច​នាំ​យក​ទៅ​ ​ធ្វើត្រាប់​នៅកន្លែង​កើតហេតុ​៕​

​ដោយ៖ សិរី​ ​វ​ឌ្ឍ​ ​

You can share this !

Loading...
អត្ថបទទាក់ទង