សត្វស្វាជិត ១០០០ក្បាល ឈ្មួញបម្រុងយកទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម

កំពង់ធំ៖ សត្វស្វាជិត ១០០០ក្បាល ដែលគេបម្រុងដឹកយកទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាន នៅក្នុងផ្ទះស្តុកសត្វព្រៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ច ដែលបានចុះទៅធ្វើការបង្ក្រាបនៅទីតាំងលួចលាក់ជួញដូរ និងលក់សត្វព្រៃនោះ បានឱ្យដឹងថា ទីកន្លែង ឬ ផ្ទះដែលសមត្ថកិច្ចធ្វើការបង្ក្រាបនោះ ជាកន្លែងជួញដូរសត្វព្រៃដុះស្លែរមួយនៅខេត្តកំពង់ធំ ដែលមានម្ចាស់ឈ្មោះ ចេង ថែន។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរំដោះសត្វព្រៃបានជិត ១០០០ក្បាល ដែលដឹកនាំបង្រ្កាបដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្រ្តីប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន៕

 

You can share this !

Loading...
អត្ថបទទាក់ទង