អុីរ៉ង់ សារភាពថា ខ្លួនពិតជាច្រឡំបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមែន

តេហេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានសារភាពនូវទង្វើរបស់ខ្លួន ដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែន ដែលបណ្ដាលឱ្យមនុស្ស ១៧៦ស្លាប់។ នេះជាការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងសារព័ត៌មានធំៗ នៅជុំវិញពិភពលោក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

អ៊ីរ៉ង់ បានបញ្ជាក់ទៀតថា នេះជាកំហុសរបស់អ្នកបាញ់ និងគ្មានចេតនានោះទេ។ ជនរងគ្រោះ រួមទាំងអាកាសយានិក មានសញ្ជាតិ អ៊ីរ៉ង់ ៨២នាក់ កាណាដា ៦៣នាក់ អ៊ុយក្រែន ១១នាក់ ស៊ុយអែត ១០នាក់ អាហ្វហ្គានីស្ថាន ៤នាក់ អាល្លឺម៉ង់ ៣នាក់ និងអង់គ្លេស ៣នាក់។

ជើងហោះហើរអ៊ុយក្រែន PS752 បានធ្លាក់បន្ទាប់ពីហោះចាកចេញពីព្រលានយន្តហោះអន្តរជាតិ Imam Khomeini នៅទីក្រុងតេហេរ៉ង់ ដើម្បីឆ្ពោះទៅកាន់រដ្ឋធានី Kyiv នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធកន្លងទៅ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង