បាញ់​ស្លាប់៥នាក់​ ​ប្លន់​ទូ​មាស​នៅ​ថៃ​ ​ខណៈ​ប៉ូលិស​ ​ប្រកាស​ផ្ដល់​រង្វាន់​សម្រាប់​អ្នករាយការណ៍​

ថៃ៖ បណ្ដាញសង្គមនៅក្នុងប្រទេសថៃ កំពុងកក្រើកនូវករណីប្លន់ទូមាស និងបាញ់សម្លាប់ មនុស្ស៥នាក់ ក្នុងនោះមានកូនក្មេងម្នាក់ នៅទីតាំងហាងលក់មាសមួយកន្លែង ក្នុងខេត្ត Lopburi កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចថៃ បានប្រកាសថា នឹងផ្ដល់ប្រាក់រង្វាន់ដល់អ្នកដែលរាយការណ៍ពីទីតាំងរបស់ជនសង្ស័យ ដែលបានបើកការបាញ់រះទៅលើអតិថិជន និងបុគ្គលិកហាងលក់មាស មុននឹងវាយកម្ទេចទូប្រមូលយកគ្រឿងអលង្ការផ្សេងៗ ហើយរួចគេចខ្លួនពីកន្លែងកើតហេតុ។ អ្នកស្លាប់ មានម្នាក់ជាសន្តិសុខ និងម្ដាយកូន ២នាក់ទៀត ដោយកូនមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ។

សូមជម្រាបថា ករណីបាញ់ប្រហារ ជារឿងដ៏កម្រនៅក្នុងប្រទេសថៃ ដោយករណីលើកចុងក្រោយ គឺបានកើតឡើងនៅក្នុងតុលាការមួយ ដោយប៉ូលិសដែលបានចូលនិវត្តន៍ម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងបន្ទប់តុលាការ តែត្រូវសមត្ថកិច្ចបាញ់ស្លាប់ កាលពី២ខែមុន៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង