GMAC ប្រាប់សមាជិកសរបស់ខ្លួន ឱ្យត្រៀមឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) បានប្រាប់សមាជិកសរបស់ខ្លួន ឱ្យត្រៀមឆ្លើយតបនឹងបដិវត្តឧស្សាហកម្ម ៤.០ ដោយតែស្ថាប័ននេះ មើលឃើញថា វិស័យកាត់ដេរសម្លៀកបំពាក់បច្ចុប្បន្ន មានភាពលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានអញ្ជើញសមាជិកទាំងអស់របស់ខ្លួនឱ្យចូលរួមសន្និសីទស្ដីអំពី "សូហ្វែររោងចក្រ" (Factory Software Conference) ដែលសហការរៀបចំដោយ GMAC/CGTI និង ZILINGO។

សូមបញ្ជាក់ថា បញ្ហាប្រឈមចំនួន ដែល GMAC ឱ្យសមាជិករបស់ខ្លួនត្រៀមឆ្លើយតប មានដូចជា បច្ចេកវិទ្យា និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលអាចជួយបង្កើនប្រសិទ្ធិផលក្នុងរោងចក្រ, អំពីការកើនឡើងប្រាក់ចំណូលរបស់រោងចក្រ ដោយមិនចាំបាច់ជួលកម្មករបន្ថែម, ឱកាសបច្ចុប្បន្ននិងដំណោះស្រាយសម្រាប់រោងចក្រជាដើម៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង