ក្រសួង​ ​គ្រោង​នឹង​ទម្លាក់​បណ្តាញ​ខ្សែ​កាប្លិ៍​លើ​អាកាស​ ​មក​រត់​ក្រោម​ដី​វិញ​

ភ្នំពេញ​៖​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​គ្រោង​ទម្លាក់​បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិក​លើ​អាកាស​ ​មក​រត់​ក្រោម​ដី​វិញ​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​ទាំង​ ​២៤​។​

​គម្រោង​នេះ​ ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដែល​មានការ​ចូលរួម​ពី​លោក​ ​សុខ​ ​ពុទ្ធិ​វុធ​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ ​និង​គមនាគមន៍​ ​នា​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នេះ​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​ប្រៃសណីយ៍​ ​បានឱ្យ​ដឹង​ថា​ ​ការ​បំពាក់​ខ្សែ​កាប្​លិ៍​ក្រោម​ដី​នេះ​ ​ជា​គម្រោង​របស់​ក្រុមហ៊ុន​ ​Cambodia​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.​,​Ltd​.​ ​(​CFOCN​)​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​CFOCN​ ​ទទួល​បាន​អាជ្ញាប័ណ្ណ​រាយ​បណ្ដាញ​ខ្សែ​កាប្លិ៍​អុបទិក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​ ​មិន​ផ្ដល់​សេ​វា​អុីន​ធឺ​ណិ​ត​នោះ​ទេ​ ​ដោយ​រាយ​ខ្សែ​កាប្លិ៍​អុបទិក​ ​ដើម្បី​ជួល​ដល់​ប្រតិបត្តិ​ករ​ផ្ដល់​សេ​វា​អុីន​ធឺ​ណិ​ត​ ​ឬ​សេវា​ទូរគមនាគមន៍​៕​

ដោយ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង