រាជរដ្ឋាភិបាល​ ​ចាប់ផ្តើម​ពង្រាង​ផែនការមេ​ ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​

​ភ្នំពេញ​៖​ ​អន្តរក្រសួង​ ​បាន​និង​កំពុង​ធ្វើ​សេចក្តី​ព្រាង​ផែនការ​អន្តរកាល​ស្តី​ពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​ ​ដើម្បី​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ទាំង​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី១​ ​ដើម្បី​រៀបចំ​សេចក្តី​ព្រាង​ផែនការ​អន្តរកាល​ស្ដីពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​ ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភស្តុ​ភា​កម្ម​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​សេចក្តី​ព្រាង​ផែនការ​អន្តរការណ៍​ស្ដីពី​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ ​និង​ភស្តុភារ​កម្ម​នេះ​ ​បង្កើត​ឡើង​ដោយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដោយមាន​កិច្ចសហការ​ពីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​របស់​ប្រទេស​ជប៉ុន​ ​(​JICA​)​ ​តាំងពី​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ​មក​ម្លេះ​។​

​ផែនការមេ​ថ្មីនេះ​ ​នឹង​ពង្រឹង​ការ​តភ្ជាប់​ទាំង​ក្នុង​ប្រទេស​ ​និង​ក្នុង​តំបន់​ ​ជំរុញ​សមាហរណកម្ម​កម្ពុជា​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​ជំរុញ​សមា​ហរ​ណ​កម្ម​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ ​និង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​របស់​កម្ពុជា​ក្នុង​តំបន់​ ​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ ​និង​បង្កើន​កិច្ច​សម្រួលការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ ​ធ្វើ​ទំនើបកម្ម​សេវាកម្ម​ដឹកជញ្ជូន​ ​និង​ភស្តុភារ​កម្ម​ ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​បង្កើន​ភាព​ប្រកួតប្រជែង​និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ ​សំដៅ​ធានា​ចីរភាព​នៃ​កំណើន​ក្នុង​ក​ម្រិ​ត​ឧត្តមា​នុ​ពល​។​

​នៅក្នុង​សេចក្តី​ព្រាង​ផែនការ​អន្តរកាល​នេះ​ ​បាន​រួមបញ្ចូល​ផែនការមេ​តាម​វិស័យ​ចំនួន​ ​៥​ ​ដែល​បាន​មក​ពី​សិក្សា​យ៉ាង​លម្អិត​ដោយដៃ​គូ​អភិវឌ្ឍ​ ​ក្នុង​នោះ​រួមមាន​៖​ ​១​.​ផែនការ​ដឹកជញ្ជូន​តាមផ្លូវ​ថ្នល់​និង​ផែនការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​២​.​ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ ​៣​.​ផែនការមេ​ដឹកជញ្ជូន​តាមផ្លូវទឹក​ផ្លូវ​សមុទ្រ​ ​និង​កំពង់ផែ​ ​៤​.​ផែនការមេ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​និង​ ​៥​.​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ផែនការមេ​ភស្តុ​ភា​កម្ម​។​

​ជាមួយគ្នា​នោះ​ ​នៅក្នុង​ផែនការមេ​នេះ​ ​កម្ពុជា​ ​បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់​ ​៣​ ​គឺ​ភាព​ស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា​ ​និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ផែនការមេ​តាម​វិស័យ​នី​មួយ​ៗ​,​ ​ភាព​ស្របគ្នា​នឹង​ការ​គាំទ្រ​ដល់​គោលនយោបាយ​ចម្បង​របស់​រាជរដ្ឋាភិបាល​(​រួមមាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​)​ ​និង​ភាព​តភ្ជាប់​និង​ការ​គាំទ្រ​ដល់​ផែនការមេ​នានា​ក្នុង​តំបន់​ផង​ដែរ​។​

​ចំពោះ​គម្រោង​អាទិភាព​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ភស្តុភារ​កម្ម​ ​ទាំង​ផ្នែក​រឹង​ ​និង​ផ្នែក​ទន់​ចំនួន​ ​៣២០​ ​គម្រោង​ ​ត្រូវ​បាន​រៀបចំឡើង​ ​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការមេ​អន្តរកាល​ក្នុងរយៈពេល​ខ្លី​ ​មធ្យម​ ​និង​វែង​។​ ​ក្នុង​នោះ​ ​ក្រុមប្រឹក្សា​ភស្តុភារ​កម្ម​ ​បានសម្រេច​ទទួលស្គាល់​ការចូលរួម​ពី​វិភាគទាន​ពីសំណាក់​ដៃ​គូរ​អភិវឌ្ឍន៍​ក្នុង​ការរៀបចំ​ផែនការមេ​លំអិត​តាម​វិស័យ​នី​មួយ​ៗ​ ​និង​អនុម័ត​ជា​ផ្លូវការ​នូវ​ផែនការមេ​អន្តរកាល​សម្រាប់​ការអនុវត្ត​នៅក្នុង​ឆ្នាំ​ ​២០២០​-​២០២១​។​

​ដោយឡែក​ ​ក្រុមប្រឹក្សា​ភស្តុភារ​កម្ម​ ​ក៏បាន​សម្រេច​នូវ​គម្រោង​អាទិភាព​មួយចំនួន​ ​ដែល​ត្រូវ​ដា​ក់បញ្ជូ​លក្នុង​ផែនការ​វិនិយោគ​សម្រាប់​ក្នុង​ឆ្នាំ២០២០​ ​ផង​ដែរ​៕​

You can share this !

Loading...
អត្ថបទទាក់ទង