សៀងហៃ​ ​សម្ពោធ​រោងចក្រ​ផលិត​កោសិកា​កម្ចាត់​មហារីក​ ​ដំណើរការ​ឆ្នាំ២០២០​

ចិន​៖​ ​ទីក្រុង​សៀងហៃ​ ​ភាគ​កើត​ប្រទេស​ចិន​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​សម្ពោធ​មន្ទីរពិសោធន៍​ ​និង​ជា​រោងចក្រ​ផលិត​កោសិកា​ប្រព័ន្ធ​ស៊ាំ​មនុស្ស​ ​ដើម្បី​ផ្តល់​ជា​ការ​ព្យាបាល​ដល់​អ្នកជំងឺ​មហារីក​។​

​តាម​ប្រភព​ព័ត៌មាន​ស៊ីន​ហួរ​ប្រទេស​ចិន​ ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ ​គឺ​រោងចក្រ​នេះ​ ​នឹង​មាន​សមត្ថភាព​ផលិត​កោសិកា​ប្រឆាំង​មហារីក​ ​លើ​ប្រភេទ​ជំងឺ​មហា​រី​ក​ធំៗ​ ​ដូចជា​ ​ប្រភេទ​កោសិកា​មហារីក​ឈាមស​ ​B​-​Cell​ ​និង​កោសិកា​សាច់​មហា​រី​ក​ផ្សេង​ៗ​ទៀត​។​ ​នីតិវិធី​ប្រើប្រាស់​កោសិកា​ ​បាន​ផលិត​រួច​ ​ទៅ​ព្យាបាល​មហារីក​នោះ​ ​ហៅថា​ ​បច្ចេកទេស​ ​CAR​-​T​ ​therapy​ ​ដែល​តម្រូវ​ឱ្យ​យក​កោសិកា​ប្រព័ន្ធ​ស៊ាំ​របស់​អ្នកជំងឺ​ទៅ​ផ្សាំ​ក្នុង​ឡា​បូ​ពិសោធន៍​ ​ដោយ​ចងភ្ជាប់​ជាមួយ​ប្រូតេអ៊ីន​ ​(​Chimeric​ ​Antigen​)​ ​ដែល​មាន​សមត្ថភាព​ប្រឆាំង​មហារីក​ ​រួច​ចាក់​បញ្ចូល​ក្នុង​ឈាម​របស់​អ្នកជំងឺ​វិញ​។​

​ទោះជា​វី​ធី​ខាងលើ​មានប្រសិទ្ធភាព​ ​តែ​តម្លៃ​ព្យាបាល​របស់​វា​ ​គឺ​ខ្ទង់​ជាង​បី​សែន​ដុល្លារ​អាមេរិក​ ​ដែល​តម្រូវ​ឱ្យ​អ្នកជំងឺ​មហារីក​មានលទ្ធភាព​ចំណាយ​ច្រើន​។​ ​ប៉ុន្តែ​ការបង្កើត​រោងចក្រ​ ​នៅ​សៀងហៃ​នោះ​ ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​ជួយ​បន្ថយ​តម្លៃ​ការ​ព្យាបាល​តាម​នីតិវិធី​ខាងលើ​។​

​ក្រៅពី​ការ​ព្យាបាល​មហារីក​ដោយ​ប្រើ​ថ្នាំ​ ​និង​កាំរស្មី​វិទ្យុសកម្ម​,​ ​ការវះកាត់​បច្ចេកទេស​ ​CAR​-​T​ ​therapy​ ​ជា​វិធី​មួយ​ដែល​កំពុង​ទទួលការ​ចាប់អារម្មណ៍​ ​ដោយសារ​ប្រសិទ្ធភាព​របស់​វា​ ​ទោះជា​តម្លៃ​ថ្លៃ​ក៏ដោយ​។​

​ដោយឡែក​ ​រោងចក្រ​ពិសោធន៍​ ​និង​ផលិត​កោសិកា​ប្រឆាំង​មហារីក​ដែល​នឹង​ដំណើរការ​នៅ​ឆ្នាំ២០២០ខាងលើ​ ​មានឈ្មោះ​ថា​ ​Fosun​ ​Kite​ ​Biotechnology​ ​ស្ថិតនៅ​ឧទ្យាន​ ​Hi​-​Tech​ ​Park​ ​នៃ​ក្រុង​សៀងហៃ​ប្រទេស​ចិន​៕​

You can share this !

Loading...
អត្ថបទទាក់ទង