ក្នុងចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ ​ខ្មែរ​ស្លាប់​ដោយ​ជំងឺ​នេះ​ ​ច្រើនជាង​គេ​

​ភ្នំពេញ​៖​ ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុងចំណោម​មនុស្ស​ ​១០០.០០០​ ​នាក់​ ​មាន​ ​១២៨​ ​នាក់​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ ​ហើយ​តួលេខ​នេះ​ ​ខ្ពស់​ជាង​ក្នុងចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។​ ​នេះ​បើ​តាម​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​(​WHO​)​។​

​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើតជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ ​ដែល​យើង​ចំណាំ​ហៅថា​ ​គាំងបេះដូង​នោះ​ ​លោក​សាស្ត្រា​ចារ្យ​មហាបរិញ្ញា​ ​សុខ​ ​ជួរ​ ​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​ ​អះអាង​ ​គឺ​មក​ពីក​ត្តា​រួមផ្សំ​ជាច្រើន​ ​ក្នុង​នោះ​មាន​ ​កត្តា​អាយុ​ច្រើន​ ​ជក់បារី​ ​មាន​ជំងឺលើសឈាម​ ​មាន​ជំងឺ​ទឹកនោមផ្អែម​ ​ធាត់​ពេក​ ​មាន​លើស​ជាតិ​ខ្លាញ់​ច្រើន​ ​មិន​ហាត់ប្រាណ​ ​ស្ត្​រេស​ ​គ្រួសារ​មាន​ប្រវត្តិ​មាន​ជំងឺបេះដូង​ ​ឬ​ស្ទះ​សរសៃឈាម​បេះដូង​ ​ជាដើម​។​

​បើ​តាម​លោក​សាស្ត្រា​ចារ្យ​ ​បាន​លើកឡើង​ថា​ ​“​ជីវភាព​ប្រជាពលរដ្ឋ​ផ្លាស់​ប្តូរ​ ​ទម្លាប់​រស់នៅ​ក៏​ផ្លាស់​ប្តូរ​ ​ពីមុន​ធ្លាប់ធ្វើ​ពលកម្ម​ ​ឥឡូវ​មក​ស្រណុក​ ​ធ្លាប់តែ​ដើរ​ ​ឥឡូវ​ជិះឡាន​ម៉ូតូ​ ​អត់​បញ្ចេញ​ពលកម្ម​ ​ធ្លាប់តែ​ញ៉ាំ​បន្លែ​ ​ផ្លែឈើ​ ​ម្ហូបអាហារ​ខ្មែរ​ដែល​ល្អ​ ​មក​ញ៉ាំ​ ​Fast​ ​Food​ ​ច្រើន​ ​អាហារ​អស់ហ្នឹង​ ​នាំ​ឱ្យ​ឡើង​ទម្ងន់​ ​ឡើងជា​តិ​ខ្លាញ់​ ​ទៅជា​កើតជំងឺ​បេះដូង​”​។​

​ស្ទះ​សរសៃឈាម​បេះដូង​ ​ជា​ជំងឺ​កើតឡើង​ដោយសារ​សរសៃឈាម​មួយ​ ​ឬ​ច្រើន​ ​ដែល​មាន​តួនាទី​ទៅ​ចិញ្ចឹម​បេះដូង​ ​ត្រូវ​ស្ទះ​ដោយ​កំណកខ្លាញ់​នៅ​តាម​ជញ្ជាំង​សរសៃឈាម​។​ ​ចំណែក​ឯ​រោគសញ្ញា​វិញ​ ​មាន​ដូចជា​ ​តឹង​ ​ចុក​ ​ណែន​ ​ឈឺចាប់​ក្នុង​ទ្រូង​ ​ឬដៃ​ ​ហើយ​រាលដាល​ទៅ​ក​ ​ថ្គាម​ ​និង​ខ្នង​ ​ចង្អោរ​ ​ក្រហាយ​ទ្រូង​ ​ឬ​ឈឺពោះ​ ​ហត់​ ​បែកញើស​ខ្លាំង​ ​ដោយ​មិនដឹង​មូលហេតុ​ ​ហត់​ ​អស់កម្លាំង​ ​ធេងធោង​ ​ឬ​វិលមុខ​៕​

You can share this !

Loading...
អត្ថបទទាក់ទង