ជឿ​ថា​ខ្មែរ​អាច​ធ្វើ​បាន​!​ ​ឈ្នះ​វៀតណាម​យប់​នេះ​ ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ

ភ្នំពេញ​៖​ ​នៅ​ម៉ោង​ ​៧យប់​ថ្ងៃទី​ ​៧​ ​ខែធ្នូ​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​អាយុ​ក្រោម​ ​២២ឆ្នាំ​ ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយនឹង​ក្រុមជម្រើសជាតិ​វៀតណាម​ ​អាយុ​ក្រោម​ ​២២ឆ្នាំ​ ​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣0​ ​នៅ​ប្រទេស​ហ្វីលីពីន​។​ ​
​គ្រប់គ្នា​ ​ទាំង​កីឡាករ​កម្ពុជា​ ​និងកីឡា​ករ​វៀតណាម​ ​កំពុង​ខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀមខ្លួន​ផ្តួល​គូប្រកួត​ ​យកជ័យ​ជម្នះ​ក្នុង​ការប្រកួត​នេះ​។​


​ក្នុងនាម​ជា​កូនខ្មែរ​ ​យើង​ជឿជាក់​ថា​ ​កម្ពុជា​អាច​ធ្វើ​បាន​!​ ​សូមជូនពរ​កម្ពុជា​ ​យកឈ្នះ​វៀតណាម​ ​ហើយ​អាច​ឈានជើង​ចូល​ដល់​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី៣0នេះ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក៏​មានការ​ចូល​គាំទ្រ​ ​និង​ផ្តល់​កម្លាំងចិត្ត​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ​OPPO​,​ ​Realme​,​ ​និង​ហ្វេ​សប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​កីឡាករ​ ​កែវ​ ​សុខ​ផេង​ ​ផង​ដែរ​ ​“​ទាំងអស់គ្នា​ ​ដើម្បី​កម្ពុជា​!​”​។


​សូម​រម្លឹក​ថា​ ​កែវ​ ​សុខ​ផេង​ ​គឺជា​កីឡាករ​លេចធ្លោ​ ​ដែល​តែងតែ​នាំមក​នូវ​គ្រាប់​បាល់​ ​និង​ជ័យជម្នះ​ជូន​ដល់​ក្រុមជម្រើសជាតិ​កម្ពុជា​ ​និង​ប្រជាជាតិ​ខ្មែរ​ ​ជាពិសេស​ ​លោក​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ ​OPPO​ ​ផ្តល់​រង្វាន់​ស្មា​ត​ហ្វូ​ន​ ​Reno2​ ​F​ ​ដល់​អ្នកគាំទ្រ​ ​និង​ជូនពរ​កម្ពុជា​ ​យកឈ្នះ​វៀតណាម​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ ​នៅ​យប់​ថ្ងៃទី​ ​0៧​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​៕​

You can share this !

Loading...
អត្ថបទទាក់ទង