លោក​ ​អេង​ ​ជា​សាន​ ​អគ្គនាយក​រដ្ឋបាល​ជលផល​ ​លើកឡើង៤ចំណុច​ ​ពាក់ព័ន្ធ​នឹង​អនាគត​ទន្លេមេគង្គ​

ភ្នំពេញ​៖​ ​លោក​ ​អេង​ ​ជា​សាន​ ​អគ្គនាយក​រដ្ឋបាល​ជលផល​ ​បាន​មានប្រសាសន៍​ថា​ ​ទម្លេ​មេគង្គ​ ​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​តាំងពី​សម័យ​ចក្រភព​ខ្មែរ​ ​តាមរយៈ​ការ​ផ្ដល់​ជា​ជីវចម្រុះ​សម្បូរ​បែប​ ​ផ្លូវទឹក​ ​ម្ហូបអាហារ​ ​និង​ផល​ប្រយោជន៍​ផ្សេង​ៗ​ ​មកដល់​បច្ចុប្បន្ន​ ​ដូច្នេះ​ ​ត្រូវ​ទាញ​ផលប្រយោជន៍​ឱ្យ​បាន​ច្រើន​ ​ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​ ​និង​ ​ការ​រីកចម្រើន​សេដ្ឋកិច្ច​។​
 
 
​ថ្លែង​នា​ព្រឹក​ថ្ងៃសុក្រ​ ​ទី០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​នេះ​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​ ​ក្នុង​សិក្ខាសាលា​ ​ទស្សនៈ​វិស័យ​គោលនយោបាយ​ស្ដីពី​អនាគត​ទន្លេមេគង្គ​ ​"​ ​សារសំខាន់​នៃ​ទន្លេមេគង្គ​ក្រោម​បរិបទ​នៃ​ការ​រីកចម្រើន​របស់​កម្ពុជា​"​ ​ដែល​មានការ​ចូលរួម​ពី​វាគ្មិន​នៃ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​លោក​ ​អេង​ ​ជា​សាន​ ​អគ្គនាយក​រដ្ឋបាល​ជលផល​ ​បាន​លើកឡើង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ជលផល​ ​ដែល​មាន​សសរស្ដម្ភ​ចំនួន៤​ ​រួមមាន​៖​ ​១​-​ការគ្រប់គ្រង​ ​និង​អភិរក្ស​ជីវចម្រុះ​ ​ដូចជា​អភិរក្ស​សត្វ​ដែល​ជិត​ផុតពូជ​ ​ការពារ​ទីជម្រក​ ​និង​ ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​,​ ​២​-​ការ​អភិវឌ្ឍ​វារីវប្បកម្ម​,​ ​៣​-​ ​ការកែច្នៃ​ផល​នេសាទ​ ​ដោយធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាន​នូវ​តម្លៃ​ ​កុំឱ្យ​ខូចគុណភាព​ដែល​អាច​បណ្ដាល​ឱ្យ​មានតម្លៃ​ថោក​ ​មិន​អាច​ទុក​បាន​យូរ​ ​និង​ការគ្រប់គ្រង​ជាតិពុល​,​ ​៤​-​ ​ការ​ពង្រឹង​អភិវឌ្ឍ​ធនធានមនុស្ស​។​

​សិក្ខាសាលា​នេះ​ ​ធ្វើឡើង​ក្រោម​គម្រោង​ ​"​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​"​ ​ដែល​មានការ​គាំទ្រ​ពី​មូលនិធិ​ ​USAID​ ​និង​ត្រូវ​បាន​បើក​សម្ពោធ​ផ្លូវការ​ ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​កម្ពុជា​ ​ហៅ​កាត់​ ​IFReDI​ ​ជាមួយ​មជ្ឈមណ្ឌល​ទឹក​សាកល​ ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ ​Nevada​,​ ​Reno​ ​ព្រមទាំង​មានដៃ​គូ​សហ​ការ​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​ក្រុមហ៊ុន​ប្រឹក្សា​នេសាទ​ ​និង​បរិស្ថាន​ ​FISHBIO​ ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ​សាកល​វិទ្យាល័យ​ ​California​ ​សាកល​វិទ្យាល័យ​ ​Utah​ ​និង​សមាគម​គ្រូបង្រៀន​វិទ្យាសាស្ត្រ​ជាតិ​នៃ​សហរដ្ឋអាមេរិក​ ​កាលពី​ថ្ងៃទី៧​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៧​។​

​គម្រោង​ដែល​មាន​រយៈពេល​ ​៥ឆ្នាំនេះ​ដែរ​ ​មាន​គោលដៅ​ដើម្បី​ជំរុញ​ការយល់​ដឹង​នៃ​ជីវចម្រុះ​ ​និង​អភិរក្ស​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ ​ទីជម្រក​ ​នៅ​តាម​ដងទន្លេ​មេគង្គ​ ​តាមរយៈ​ការស្រាវជ្រាវ​ ​ការ​កសាង​សមត្ថភាព​ ​និង​ការ​ទំនាក់ទំនង​។​

​សូមជម្រាប​ថា​ ​ទន្លេមេគង្គ​ ​ដែល​លាតសន្ធឹង​ពី​ប្រទេស​ចិន​ ​មីយ៉ាន់ម៉ា​ ​ឡាវ​ ​ថៃ​ ​កម្ពុជា​ ​និង​វៀតណាម​ ​មាន​ប្រវែង​ ​៤៩០៩​ ​គីឡូម៉ែត្រ​ ​ដែល​ធ្វើ​ឱ្យ​ទន្លេមេគង្គ​ ​ជា​ទន្លេ​វែង​លំដាប់​ទី១២​ ​នៅ​លើ​ពិភពលោក​ ​និង​វែង​លំដាប់​ទី៣​ ​នៅក្នុង​ទ្វីបអាស៊ី​។​ ​អាងទន្លេ​មេគង្គ​ ​គ្របដណ្ដប់​លើ​ផ្ទៃដី​ ​៧៩៥០០០​ ​គីឡូម៉ែត្រ​ការ៉េ​ ​ឬ​ស្មើនឹង​ផ្ទៃដី​របស់​ប្រទេស​ស៊ី​លី​។​ ​មកទល់​បច្ចុប្បន្ន​ ​គេ​រក​ឃើញ​ត្រី​ប្រមាណ​ ​៨០០ប្រភេទ​ ​ដែល​ធ្វើ​ឱ្យ​ទន្លេមេគង្គ​ ​មាន​ជីវចម្រុះ​ក្នុងទឹក​ច្រើន​លំដាប់​ទី៣​ ​នៅ​លើ​ពិភពលោក​ ​បន្ទាប់ពី​ទន្លេ​អាម៉ាហ្សូន​ ​និង​ទន្លេ​កុងហ្គោ​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
 

You can share this !

Loading...
អត្ថបទទាក់ទង