រដ្ឋមន្ត្រី​ព័ត៌មាន​ ​ប្រាប់​ ​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ ​ត្រូវ​ហ៊ាន​ហែ​លប​ញ្ច្រាស់​ទឹក​

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​ប្រាប់​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​ ​ត្រូវ​ហ៊ាន​ ​ហែ​លប​ញ្ច្រាស់​ទឹក​ ​ដែល​មានន័យ​សំដៅ​ដល់​ការ​ហ៊ាន​ ​សរសេរ​អត្ថបទ​ដែល​ផ្អែកលើ​ការពិត​ ​បញ្ច្រាស់​ទៅ​នឹង​ការ​គិត​របស់​សាធារណជន​ ​ឬមិន​មែន​ជា​ព័ត៌មាន​ស៊ី​អារម្មណ៍​នោះ​ទេ​។​

​ការណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ​បាន​ធ្វើឡើង​ខណៈ​ពេល​ដែល​លោក​ ​បាន​អញ្ជើញ​ចូលរួម​បិទ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​លើក​ទី១៦​ ​ដែល​រៀបចំឡើង​ដោយ​ក្លិប​អ្នកសារព័ត៌មាន​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​៦​ ​ខែធ្នូ​នេះ​។​

​លោក​រដ្ឋមន្ត្រី​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​បាន​លើកឡើង​ថា​ ​បញ្ហា​ព័ត៌មាន​មិន​ពិត​ ​មិន​ពិបាក​ដោះស្រាយ​នោះ​ទេ​ ​ព្រោះ​នៅពេល​បញ្ចេញ​ព័ត៌មាន​ពិត​មក​ ​ព័ត៌មាន​មិន​ពិត​ ​នឹង​លែង​មាន​ឥទ្ធិពល​។​ ​ប៉ុន្តែ​ព័ត៌មាន​បែប​ ​Post​ ​Truth​ ​Infromation​ ​ឬ​ព័ត៌មាន​បែប​ស៊ី​អារម្មណ៍​ ​ជា​បញ្ហា​មួយ​ដែល​កំពុង​កើតឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​ក៏បាន​ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​ ​ត្រូវ​ស្វែងយល់​ពី​ច្បាប់​នានា​ ​និង​ត្រូវ​ចេះ​វិភាគ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ព្រមទាំង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ស្របតាម​ការវិវត្តន៍​នៃ​សង្គម​ ​ក្នុង​យុគសម័យ​ ​៤.០​។​

​សូម​បញ្ជាក់​ថា​ ​ក្លិប​អ្នកកាសែត​កម្ពុជា​ ​បាន​បើក​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​លើក​ទី១៦​ ​ក្នុង​គោលបំណង​ជំរុញ​ការ​លើកកម្ពស់​សមត្ថភាព​អ្នកសារព័ត៌មាន​ ​ក៏ដូចជា​ពង្រឹង​ស្ថាប័ន​សារព័ត៌មាន​នៅ​កម្ពុជា​ ​ដើម្បី​ដើរ​ឱ្យ​ទាន់​ការ​វិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ ​ក្នុង​យុគសម័យ​ ​៤.០​។​

​បើ​តាម​លោក​ ​ប៉ែន​ ​ប៊ុ​នណា​ ​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​វេទិកា​នេះ​ ​មានការ​ចូលរួម​ពី​និពន្ធ​នាយក​ ​បណ្ណាធិការ​ ​ចាងហ្វាង​ ​និង​តំណាង​សារព័ត៌មាន​ ​សរុប​ចំនួន​ ​៩៥នាក់​ ​និង​បាន​អនុម័ត​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ​ដែល​មាន​ ​១៤ចំនុច​ផង​ដែរ​។​

​តាមរយៈ​វេទិកា​នេះ​ ​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក៏បាន​ផ្ញើ​សារលិខិត​ ​ដោយ​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​ ​ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ ​និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​។​ ​អ្នកសារព័ត៌មាន​ត្រូវ​ស្តាប់​គ្រប់​សំឡេង​ភាគី​ពាក់ព័ន្ធ​ ​ហ៊ាន​និយាយ​ការពិត​ ​ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ ​និង​ហ៊ាន​ទទួលយក​ការពិត​ ​ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​គ្រប់​តថភាព​សង្គម​ ​និង​ជៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង​ ​ឬ​ព័ត៌មាន​ក្លែងក្លាយ​បំប៉ោង​សភាពការណ៍​ ​ញុះញង់​ឱ្យ​មាន​ជម្លោះ​ផ្ទៃ​ ​ក្នុង​រុញច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ ​អសន្តិសុខ​ ​ឬ​បង្ក​ឱ្យ​កើតមាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេសជិតខាង​ ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រទេសជាតិ​ ​ដើម្បី​បានផល​ប្រយោជន៍​ផ្ទាល់ខ្លួន​៕​

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង