ខ្សែរថ​យន្ត​ក្រុង​តភ្ជាប់​ជាមួយ​រថភ្លើង​លើ​អាកាស​ ​ទៅ​ព្រលា​នយន្ត​ហោះ​ដូន​មឿង​ថៃ​ ​បើក​ដំណើ​ការ​ជា​ផ្លូវការ​

​បាងកក​៖​ ​ខ្សែរថ​យន្ត​ក្រុង​ថ្មី​មួយ​ ​ដែល​តភ្ជាប់​ជា​មួយ​ព្រលា​នយន្ត​ហោះ​ដូន​មឿង​ ​បន្ត​ទៅកាន់​ស្ថានីយ​រថភ្លើង​លើ​អាកាស​ ​(​BTS​ ​Skytrain​)​ ​ចំនួន២​ ​ស្ថានីយ​ ​ត្រូវ​បាន​ដំណើរការ​ជា​ផ្លូវការ​។​ ​នេះ​ជា​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ ​នៅ​ថ្ងៃទី៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​។​​

​អាជ្ញាធរ​ដឹកជញ្ជូន​ថៃ​ ​បានឱ្យ​ដឹង​ថា​ ​ខ្សែរថ​យន្ត​ក្រុង​ថ្មី​ ​A1​ ​ចាប់ផ្ដើម​ចេញ​ពី​ព្រលា​នយន្ត​ហោះ​ដូន​មឿង​ ​និង​ឈប់​នៅ​ស្ថានីយ​រថភ្លើង​លើ​អាកាស​ចំនួន២​ ​នៅ​ ​Ratchayothin​ ​និង​ ​Sena​ ​Nikhom​ ​ដែល​សម្គាល់​ដោយ​ខ្សែ​បៃតង​។​

​អាជ្ញាធរ​ថៃ​ ​បន្ថែម​ថា​ ​ខ្សែរថ​យន្ត​ក្រុង​ថ្មី​ ​ដែល​តភ្ជាប់​ពី​ស្ថានីយ​រថភ្លើង​អាកាស​ ​ទៅ​កាន់​ព្រលា​នយន្ត​ហោះ​ដូន​មឿង​ ​នឹង​ធ្វើដំណើរ​តាមផ្លូវអាកាស​ ​(​Don​ ​Muang​ ​Elevated​ ​Tollway​)​ ​ដើម្បី​ជៀសវាង​ការ​កកស្ទះ​ចរាចរណ៍​ ​នៅ​លើ​វិថី​ ​Vibhavadi​ ​Rangsit​ ​។​ ​រថយន្តក្រុង​ ​នឹង​រង់ចាំ​អ្នកដំណើរ​ចេញ​ពី​ព្រលា​នយន្ត​ហោះ​ដូន​មឿង​ ​នៅ​ ​Gete​ ​6​ ​Terminal​ ​1​ ​ឬក៏​ ​Gate​ ​12​ ​Terminal​ ​2​ ​៕​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង