ទំនិញ​ក្លែងក្លាយ​ ​និង​ខូចគុណភាព​ ​ ​ជាង១០០តោន​ ​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃនេះ​

ភ្នំពេញ​៖​ ​ទំនិញ​ក្លែងក្លាយ​ ​និង​ខូចគុណភាព​ប្រមាណ​ជាង​ ​១០០តោន​ ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ដុត​បំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃទី០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​ ​ក្រោម​វត្តមាន​លោ​ក​សន្ដិ​បណ្ឌិត​ ​តេង​ ​សា​វង្ស​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​តំណាង​សម្ដេច​ក្រឡ​ហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋ​មន្ដ្​រី​ ​រដ្ឋ​មន្ដ្​រី​ក្រសួងមហាផ្ទៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​លោក​ ​តេង​ ​សា​វង្ស​ ​បាន​គូសបញ្ជាក់​ថា​ ​គោលដៅ​ដែល​នាយកដ្ឋាន​នគរបាល​ ​ធ្វើការ​បង្ក្រាប​កន្លងមក​ ​គឺជា​ទីតាំង​លួចលាក់​ផលិត​ ​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ ​ឬ​ទិដ្ឋាការ​ពី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​និង​ពី​ក្រសួងសុខាភិបាល​នោះ​ទេ​ ​ហើយ​ផលិតផល​ដែល​លួចលាក់​ផលិត​នោះ​ ​គឺជា​ផលិតផល​ដែល​ពុំ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ ​និង​បាន​ក្លែងបន្លំ​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​ ​ដែល​មាន​សិទ្ធិ​ស្របច្បាប់​ទៀតផង​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូប​នេះ​ ​ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​បណ្តា​ក្រុមហ៊ុន​ ​សហគ្រាស​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​បាន​ផ្តល់​របាយការណ៍​ ​ព័ត៌មាន​ ​អំពី​ទីតាំង​ ​អំពី​មុខសញ្ញា​ ​គោលដៅ​ផលិត​ ​និង​គោលដៅ​ដែល​ឈ្មួញ​បាន​លក់​ចែកចាយ​ ​នូវ​ផលិតផល​ខុសច្បាប់​ ​ឱ្យ​ដល់​សមត្ថកិច្ច​ ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កិច្ចប្រតិបត្តិ​ការ​ក្នុង​ការ​បង្ក្រាប​បាន​ទាន់ពេល​វេលា​ ​និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​យោង​តាម​ ​ឧត្តមសេនីយ៍ឯក​ ​ចាន់​ ​វ៉ាន់​ធឿន​ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​បានឱ្យ​ដឹង​ថា​ ​កន្លងមក​ ​កម្លាំង​នាយកដ្ឋាន​របស់​លោក​ ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​វត្ថុ​ក្លែងក្លាយ​ ​៣២លើក​មក​ហើយ​។​ ​ដោយឡែក​ ​ទំនិញ​ដែល​ដុត​បំផ្លាញ​នៅ​ថ្ងៃនេះ​ ​មាន១២មុខ​ ​រួមមាន​៖​ ​សំបក​កញ្ចប់បារី​គ្រប់​ប្រភេទ​,​ ​សំបក​សុង​បារី​ចម្រុះ​,​ ​បារី​ចម្រុះ​ម៉ាក​,​ ​សសៃ​ថ្នាំជក់​,​ ​ឧបករណ៍​សម្ភារ​បម្រើ​ឱ្យ​ការផលិត​បារី​,​ ​ផលិតផល​គ្រឿងសំអាង​,​ ​ឧបករណ៍​សម្ភារ​បម្រើ​ឱ្យ​ការផលិត​គ្រឿងសំអាង​ ​ផលិតផល​ធូប​ ​និង​ធូបមូស​សរុប​ប្រមាណ​ ​ជាង១០០តោន​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង