អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​និង​លោកជំទាវ​ ​ជួយឧបត្ថម្ភ​ដល់​គម្រោង​អភិវឌ្ឍន៍​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​៣​ ​លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ​៖​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូ​យាល់​គ្រុប​ ​(​Royal​ ​Group​)​ ​និង​ ​លោកជំទាវ​ ​បាន​ជួយឧបត្ថម្ភ​ដល់​គម្រោង​អភិវឌ្ឍន៍​ ​និង​ធ្វើ​ទំនើបកម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​ ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ចំនួន​ ​៣​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​។​

​ក្រៅពី​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូ​យាល់​គ្រុប​ ​(​Royal​ ​Group​)​ ​និង​ ​លោកជំទាវ​ ​ក៏​មាន​បណ្តា​ឈ្មោះ​សប្បុរសជន​ ​មួយចំនួន​ទៀតផង​ដែរ​ ​ដែល​បាន​ឧបត្ថម្ភ​ដល់​គម្រោង​អភិវឌ្ឍន៍​ ​និង​ធ្វើ​ទំនើបកម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​ ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​

​គូសបញ្ជាក់​ថា​ ​នៅ​ព្រឹកមិញ​នេះ​ ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​អំពាវនាវ​ឱ្យ​បងប្អូន​ជនរួមជាតិ​ ​និង​មិត្ត​បរទេស​ ​ជួយ​ចូលរួម​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​បង្អែក​របស់​ជាតិ​ ​ដែល​មាន​លក្ខណៈ​ទំនើប​ ​និង​ពហុ​ឯកទេស​។​

​គិត​ត្រឹម​ថ្ងៃទី០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​ ​ថវិកា​ជាង៧០លាន​ដុល្លារ​អាមេរិក​ហើយ​ ​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​នានា​ ​ដើម្បី​សាង​សង​អគារ​ ​និង​បំពាក់​ឧបករណ៍​ ​គ្រឿងបរិក្ខារ​នានា​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។​ ​តាម​បញ្ជី​ឈ្មោះ​ទឹកប្រាក់​ដុល្លារ​មាន​ចំនួន​ ​៧០​ ​១៩១​ ​៩៩៤,០០​ ​និង​ទឹកប្រាក់​រៀល​ ​៣២​ ​១១០​ ​០០០,០០​ ​បូកសរុប​ទាំង​កញ្ចប់​ថវិការដ្ឋ​ ​៣០លាន​ដុល្លារ​ទៀត​ ​ដូច្នេះ​ថវិកា​សម្រាប់​សាងសង់​អគារ​បំពាក់​ឧបករណ៍​ ​និង​គ្រឿង​បរិ​ក្ខា​នានា​មាន​ជាង​ ​១០០លាន​ដុល្លារ​ហើយ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖​ ​"​បងប្អូន​ជនរួមជាតិ​ ​ក៏ដូចជា​មិត្ត​បរទេស​ដែល​ចង់​រួម​បរិច្ចាគ​ ​ដល់​មន្ទីរពេទ្យ​ពេទ្យ​កាល់​ម៉ែ​ត​ ​សុំ​ទាក់ទង​ចូល​តាមរយៈ​លោក​ ​ឈាង​ ​រ៉ា​ ​ប្រធានមន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត​ទូរស័ព្ទ​លេខ​ ​012​ ​877​ ​877​។​ ​គ្រប់ការ​ចូលរួម​របស់​ ​សប្បុរសជន​នឹង​មាន​ប័ណ្ណ​ថ្លែង​អំណ​គុណ​ដែល​ចុះហត្ថលេខា​ដោយ​ខ្ញុំ​ ​ជានា​យក​រដ្ឋមន្ត្រី​ផ្ទាល់​"​៕​

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង