សង្ខេប​ ​រឿងក្ដី​ចោទប្រកាន់​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ ​ដែលកំពុងកើតឡើង

វ៉ាស៊ីនតោន​៖​ ​គណៈកម្មាធិការ​ប្រព័ន្ធ​តុលាការ​សហរដ្ឋអាមេរិក​ ​បាន​បើកសវនាការ​រឿងក្ដី​ដែល​អាច​ចោទប្រកាន់​លោក​ប្រធានាធិបតី​ ​ដូ​ណាល់​ ​ត្រាំ​ ​និង​ទម្លាក់​លោក​ចេញពី​តំណែង​។​ ​ក្រុម​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ​បាន​ចោទប្រកាន់​លោក​ ​ត្រាំ​ថា​ ​បាន​ព្យាយាម​ដាក់​សម្ពាធ​រដ្ឋាភិបាល​អ៊ុយក្រែន​ ​ដើម្បី​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ ​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​។​ ​លោក​ ​ត្រាំ​ ​បាន​ឆ្លើយតប​ថា​ ​គាត់​មិនបាន​ប្រព្រឹត្ត​ខុស​អ្វី​ឡើយ​ ​និង​ចាត់ទុក​ការសាកសួរ​ពី​ការចោទប្រកាន់​ ​ជា​ ​"​ការ​បោកបញ្ឆោត​"​។​

​អំឡុង​កិច្ចប្រជុំ​ណា​តូ​មួយ​ ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ ​នៅ​ទី​ក្រុង​ឡុងដ៍​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​វាយប្រហារ​ពាក្យសម្ដី​ទៅលើ​គណបក្ស​ប្រជាធិបតេយ្យ​ ​និង​របាយការណ៍​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​ ​នៅ​ក្រុង​វ៉ាស៊ីនតោន​ ​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​។​

​តើ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អ្វី​?​

​សភា​តំណាងរាស្ត្រ​អាមេរិក​ ​កំពុង​បង្កើតរឿង​ថា​តើ​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​រំលោភបំពាន​អំណាច​ ​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​ ​ក្នុង​ខែកក្កដា​ ​កន្លងទៅ​ ​លោក​ ​ត្រាំ​ ​បាន​ស្នើ​ឱ្យ​ភាគី​អ៊ុយក្រែន​ ​ធ្វើការ​ស៊ើបអង្កេត​លើ​លោក​ ​Joe​ ​Biden​ ​ដែល​ជា​បេក្ខភាព​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ​ក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០​។​ ​លោក​ ​Joe​ ​Biden​ ​មានកូន​ប្រុស​ឈ្មោះ​ ​Hunter​ ​Biden​ ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អ៊ុយក្រែន​មួយ​ ​នៅពេល​ឪពុក​របស់​ខ្លួន​ ​នៅជា​អនុ​ប្រធានាធិបតី​អាមេរិក​។​ ​សភា​អាមេរិក​ ​អះអាង​ថា​ ​លោក​ត្រាំ​ ​បាន​ផ្ដល់​ជំនួយ​យោធា​ប្រមាណ​ ​៤០០លាន​ដុល្លារ​ ​ដល់​មេដឹកនាំ​អ៊ុយក្រែន​ ​ដើម្បី​បើក​ការស៊ើបអង្កេត​ ​ក្នុង​បំណង​បង្កើតរឿង​អាម៉ាស់​ដល់​លោក​ ​Biden​ ​។​

លោក Joe Biden បេក្ខភាពនៃបក្សប្រជាធិបតេយ្យ

​ការ​ស្នើសុំ​ជំនួយ​ពី​បរទេស​ ​ដើម្បី​ឈ្នះ​ការបោះឆ្នោត​អាមេរិក​ ​គឺជា​រឿង​ខុសច្បាប់​។​

​តើ​ការចោទប្រកាន់​នេះ​ ​មានដំណើរ​ការ​ដូចម្ដេច​ខ្លះ​?​

​ការចោទប្រកាន់​ ​គឺជា​ដំណាក់កាល​ទី១​ ​ក្នុងចំណោម​ដំណើរការ​ដែល​មាន​ ​២ដំណាក់កាល​ ​តាមរយៈ​សភា​ ​ដែល​អាច​ទម្លាក់​ប្រធានាធិបតី​អាមេរិក​ចេញពី​តំណែង​។​ ​ប្រសិនបើ​ ​ក្រោយ​ការសាកសួរ​ ​សភា​តំណាងរាស្ត្រ​អាមេរិក​ ​បោះឆ្នោត​សម្រេច​លើ​មាត្រា​នៃ​ការចោទប្រកាន់​ ​នោះ​ ​ព្រឹទ្ធសភា​អាមេរិក​ ​នឹង​ត្រូវ​បង្ខំ​បើកសវនាការ​មួយ​ ​ដែល​ជា​ដំណាក់កាល​ទី២​។​

​ការបោះឆ្នោត​មួយ​នៅ​ព្រឹទ្ធសភា​ ​តម្រូវ​ឱ្យ​មាន​សំឡេង​ភាគច្រើន​ ​២ភាគ៣​ ​ដើម្បី​ផ្តន្ទា​ទោស​ ​និង​ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង​ ​ហើយ​អនុ​ប្រធានាធិបតី​នឹង​ឡើង​កាន់​តំណែង​បន្ត​។​

​ប្រវត្តិ​កន្លងមក​ ​មាន​ប្រធានាធិបតី​អាមេរិក​ ​តែ២នាក់​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ ​រួមមាន​ ​អតីត​ប្រធានាធិបតី​ ​លោក​ ​ប៊ី​ល​ ​គ្លី​ន​តុន​ ​និង​អតីត​ប្រធានាធិបតី​ ​លោក​ ​អែន​ទ្រូ​ ​ចន​សិន​ ​តែ​អ្នក​ទាំងពីរ​ ​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​ឡើយ​។​ ​ចំណែក​អតីត​ប្រធានាធិបតី​ ​លោក​ ​រី​ឆាត​ ​និក​សិន​ ​បាន​លាលែង​ពី​តំណែង​ ​មុន​គាត់​ត្រូវ​បាន​ចោទប្រកាន់​៕​

You can share this !

Loading...
អត្ថបទទាក់ទង