ស្លាប់​ម្នាក់ទៀត​ហើយ​ ​ក្រោយ​ឆ្កែ​លិឍ​ ​ហើយ​ឆ្លង​រោគ​ ​ខូច​សរីរាង្គ​ច្រើន​ ​ពេទ្យ​ជួយ​មិនបាន​

សហរដ្ឋអាមេរិក​៖​ ​អ្នក​ដែល​ស្រលាញ់​សត្វ​ចិញ្ចឹម​ ​ជាពិសេស​សត្វ​ឆ្កែ​ ​និង​ឆ្មា​ ​គួរ​ប្រយ័ត្ន​បន្ដិច​ ​ព្រោះ​មាន​មេរោគ​កម្រ​ម្យ៉ាង​ ​ឆ្លង​ពី​សត្វ​ទាំងនេះ​ ​ ​ដែល​អាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​ឬ​ឈាន​ដល់ស្លាប់​ ​ដូច​ករណីនេះ​អ៊ីចឹង​។​

​យោង​តាម​គេហទំព័រ​ ​www.hellokrupet.com​ ​បាន​ដកស្រង់​ការ​ចេញផ្សាយ​លើ​កាសែត​អាមេរិក​ ​CNN​ ​កាលពី​ម្សិលមិញ​ថា​ ​មាន​បុរស​អាយុ​ ​៦៣ឆ្នាំ​ម្នាក់​ ​រស់នៅ​អាល្លឺម៉ង់​ ​បាន​បាត់បង់ជីវិត​ ​ក្រោយ​ឆ្លង​មេរោគ​កម្រ​ម្យ៉ាង​ ​ក្រោយ​សត្វ​ជាទី​ស្រលាញ់​(​ឆ្កែ​)​ ​លិឍ​។​

​មេរោគ​ដែល​ចេញពី​សត្វ​ឆ្កែ​នេះ​ ​ហៅថា​ ​Capnocytophaga​ ​Canimorsus​ ​ជា​ប្រភេទ​បាក់តេរី​ម្យ៉ាង​ ​ដែល​ត្រូវ​រក​ឃើញ​ក្នុង​មាត់​សត្វ​ឆ្កែ​ ​និង​ឆ្មា​ ​ហើយ​វា​ឆ្លង​ទៅ​មនុស្ស​ក្នុងករណី​កម្រ​។​

​ក្រុម​វេជ្ជបណ្ឌិត​ ​នៃ​មន្ទីរពេទ្យ​ ​Red​ ​Cross​ ​របស់​អាល្លឺម៉ង់​ ​បញ្ជាក់​ថា​ ​ជនរងគ្រោះ​នេះ​ ​មិនបាន​រង​របួស​ ​ឬ​លេចចេញ​អាការៈ​គួរ​ឱ្យ​សង្ស័យ​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ​ ​នៅ​សប្ដាហ៍​មុន​ ​ក្រោយ​សុនខ​លិឍ​។​ ​ដំបូង​ ​បុរស​នេះ​ ​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​ ​បន្ទាប់មក​វិ​វត្ដ​ជា​ជំងឺឆ្លង​មេរោគ​ក្នុង​ឈាម​ធ្ងន់ធ្ងរ​ ​(​Sepsis​)​ ​និង​ថប់ដង្ហើម​ ​(​Purpura​ ​Fulminans​)​ ​ដែល​ជា​បញ្ហា​ស្រួច​ស្រាវ​មួយ​ ​បណ្ដាលមកពី​ការ​កកឈាម​ ​ជាំ​ ​និង​ស្បែក​ប្រែ​ពណ៌​ ​និង​វិវត្តន៍​ទៅជា​ធ្ងន់​តែម្ដង​។​

​ស្ថានភាព​គួរ​ឱ្យ​បារម្ភ​នេះ​ ​ក៏បាន​ទុក​ឱកាស​ឱ្យ​ក្រុម​គ្រូពេទ្យ​ ​សង្គ្រោះ​បន្ទាន់​ក៏ដោយ​ ​ក៏​ស្ថានភាព​របស់​ជនរងគ្រោះ​ចំណាស់​នេះ​ ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ ​និង​បាត់បង់ជីវិត​ដោយសារ​ខូច​សរីរាង្គ​ជាច្រើន​។​ ​នេះ​បើ​តាម​ក្រុម​វេជ្ជបណ្ឌិត​។​

​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​ ​Capnocytophaga​ ​Canimorsus​ ​នៅ​ខែឧសភា​ ​កន្លងទៅ​ ​ស្ត្រី​ម្នាក់​ ​នៅ​រដ្ឋ​ ​Ohio​ ​របស់​អាមេរិក​ ​បាន​កាត់​ដៃ​ ​និង​ជើង​ចោល​ ​ក្រោយ​ឆ្លង​មេរោគ​នេះ​។​ ​ជាមួយគ្នា​នេះ​ ​កាលពី​ឆ្នាំ២០១៨​ ​បុរស​ម្នាក់​ ​នៅ​រដ្ឋ​ ​Wisconsin​ ​ក៏​ត្រូវ​បាន​កាត់​ផ្នែក​នៃ​ច្រមុះ​ ​និង​អវយវៈ​ ​ក្រោយ​មេរោគ​ ​Capnocytophaga​ ​Canimorsus​ ​ឆ្លង​ទៅកាន់​រាងកាយ​។​

​វេជ្ជបណ្ឌិត​ ​Stephen​ ​Cole​ ​នៅ​សាល​ក​វិទ្យាល័យ​ ​Pennsylvania​ ​របស់​អាមេរិក​ ​បញ្ជាក់​ថា​ ​បាក់តេរី​ ​Capnocytophaga​ ​Canimorsus​ ​ស្ថិតនៅ​ក្នុង​មាត់​របស់​សត្វ​ឆ្កែ​ ​តែ​ធម្មតា​ ​វា​មិន​បណ្ដាល​ជា​ជំងឺ​គ្រោះថ្នាក់​ណាមួយ​នោះ​ទេ​។​ ​ប៉ុន្ដែ​ក្នុងករណី​កម្រ​ ​លើ​អ្នកជំងឺ​ខ្លះ​ ​វា​អាច​បណ្ដាល​ឱ្យ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​៕​

You can share this !

Loading...
អត្ថបទទាក់ទង