ថ្នាំ​ពន្យារកំណើត​ដំបូង​សម្រាប់​ប្រុស​ៗ​ ​លេចចេញ​ជារូបរាង​ហើយ​

អន្តរជាតិ​៖​ ​ឥណ្ឌា​ ​ក្រៅពី​នាំមុខ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ ​បាន​ប្រកាស​ថា​ ​ខ្លួន​តេស្ដ​ថ្នាំចាក់​រាំង​ខ្ទប់​លទ្ធភាព​បង្ក​កំណើត​សម្រាប់​បុរស​ ​បាន​ជោគជ័យ​ ​ហើយ​អ្វី​ដែល​រង់ចាំ​ចុងក្រោយ​បង្អស់​ ​គឺ​ ​ច្បាប់​អនុញ្ញាត​ ​ឱ្យ​ប្រើ​ប៉ុណ្ណោះ​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​។​

​ការ​ចេញផ្សាយ​ ​ដោយ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ ​Daily​ ​Mail​ ​របស់​អង់គ្លេស​ ​បាន​បញ្ជាក់​ថា​ ​ប្រភេទ​ថ្នាំចាក់​ពន្យារកំណើត​នេះ​ ​ជា​ប្រភេទ​សមាសធាតុ​ថ្នាំ​ ​Polymer​ ​អាច​ជ្រាបចូល​ទៅ​ក្នុង​ពងស្វាស​របស់​មនុស្ស​ប្រុស​ ​រួច​វា​គ្រប​ដណ្តប់​បំពង់​តូច​ៗ​ដែល​បញ្ចូន​មេជី​វិត​(​ទឹកកាម​)​ទៅកាន់​ចុង​ប្រដាប់​ភេទ​មនុស្ស​ប្រុស​។​ ​មុន​ប្រកាស​ថា​មាន​ថ្នាំ​ពន្យារ​(​កំណើត​)​ ​សម្រាប់​ប្រុស​ៗ​នេះ​ ​ ​ឥណ្ឌា​បាន​ធ្វើតេស្ត​សាកល្បង​ ​នៅ​តាម​គ្លីនិក​ក្នុង​ស្រុក​ប្រមាណ​ ​៣០០កន្លែង​ ​ដោយ​ពុំ​ឃើញ​មានផល​ប៉ះពាល់​ ​អ្វី​នោះ​ទេ​។​

​បើ​តាម​លោក​វេជ្ជបណ្ឌិត​ ​RS​ ​Sharma​ ​ជា​អ្នក​វិទ្យាសាស្រ្ត​ដឹកនាំ​ការបង្កើត​ថ្នាំ​ខាងលើ​នេះ​ ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឥណ្ឌា​ ​Hindustan​ ​Times​ ​ថា​៖​“​ថ្នាំ​ប្រភេទ​នេះ​ ​គឺ​ពេញលក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ហើយ​ ​ហើយ​អ្វី​ដែល​ត្រូវ​រង់ចាំ​នោះ​ ​គឺ​បញ្ញត្តិ​ច្បាប់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំ​នេះ​តែប៉ុណ្ណោះ​”​។​ ​ប្រភេទ​ថ្នាំចាក់​ខាងលើ​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹងអាច​ដាក់​ប្រើប្រាស់​បាន​នៅ​ឥណ្ឌា​ ​ក្រោយពេល​ច្បាប់​អនុញ្ញាត​ត្រឹមតែ​ ​៦​-​៧ខែ​ ​ទៀត​ ​ឬ​ល្បាក់​ ​ពាក់កណ្ដាល​ឆ្នាំ​ ​២០២០​។​

​គួរ​រំលឹក​ថា​ ​ប្រភេទ​ថ្នាំចាក់​ពន្យារកំណើត​សម្រាប់​បុរស​ខាងលើ​ ​ត្រូវ​បាន​ស្រាវជ្រាវ​ដោយក្រុម​អ្នក​វិទ្យាសាស្រ្ត​ ​នៃ​គណៈ​ស្រាវជ្រាវ​វេជ្ជ​សាស្រ្ត​ឥណ្ឌា​ ​ហើយ​ការស្រាវជ្រាវ​ទៅលើ​ប្រភេទ​ថ្នាំ​នេះ​ ​បាន​ចំណាយពេល​រហូតដល់៣៧ឆ្នាំ​ ​មុននឹង​ផលិត​ចេញ​សម្រាប់​តេ​ស្ត​សាកល្បង​បាន​៕​

You can share this !

Loading...
អត្ថបទទាក់ទង