កុំ​ប្រើ​គ្រឿងសម្អាង៨មុខ​នេះ​ឱ្យ​សោះ​ ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ ​អាច​ឈាន​ដល់ស្លាប់​ ​

​ភ្នំពេញ​៖​ ​ថ្មី​ៗ​នេះ​ ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​ឱសថ​ ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ​បាន​លុប​ប្រវេទន៍​គ្រឿងសម្អាង​ចំនួន៨​ ​មុខ​ចេញពី​បញ្ជី​ ​ដោយសារ​ផលិតផល​ទាំងនោះ​ ​បាន​លួច​បន្ថែម​សារធាតុ​ហាមឃាត់​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើ​ប្រាស់​ធ្ងន់ធ្ងរ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​។​

​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​ ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​តាមដាន​ ​ហើយ​បញ្ជាក់​ថា​ ​គ្រឿងសម្អាង​ទាំង៨មុខ​នោះ​ ​ពុំ​មាន​ចុះ​ប្រវេទន៍​ ​(​ចុះ​បញ្ជិកា​)​ ​នៅ​ក្រសួងសុខាភិបាល​កម្ពុជា​ឡើយ​។​

​តែ​ទោះជា​បែបនេះ​ក្តី​ ​ក្រសួងសុខាភិបាល​ ​នៅតែ​មាន​ព្រួយបារម្ភ​ ​ដោយ​សូម​ឱ្យ​អ្នក​ដែល​កំពុង​ប្រើ​ផលិតផល​គ្រឿងសម្អាង​ទាំងនោះ​ ​បញ្ឈប់​ជាបន្ទាន់​ ​ព្រោះ​អាច​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ​ឬ​ឈាន​ដល់ស្លាប់​។​

​គ្រឿងសម្អាង​ទាំង​ ​៨​ ​មុខ​នោះ​ ​រួមមាន​៖​

​១​.​ ​Dnars​ ​Gold​ ​GLOWING​ ​SERUM​ ​DAY​

​២​.​ ​Dnars​ ​Gold​ ​Balen​ ​Cream​ ​(​Night​)​

​៣​.​ ​Tresors​ ​Natural​ ​Herbal​ ​Cream​

​៤​.​ ​Labeauty​ ​Booster​ ​Night​ ​Cream​

​៥​.​ ​Brilliant​ ​Skin​ ​Essentials​-​Rejuvenating​ ​Facial​ ​Toner​

​៦​.​ ​Brilliant​ ​Skin​ ​Essentials​-​Rejuvenating​ ​Cream​

​៧​.​ ​Crystal​ ​white​-​White​ ​Booster​-​Skin​ ​Renewing​ ​&​ ​Brightening​ ​Serum​

​៨​.​ ​RYX​ ​Sincerity​-​Rejuvenating​ ​Serum​៕​

You can share this !

Loading...
អត្ថបទទាក់ទង