មេបក្សប្រឆាំងថៃ ត្រូវដកតំណែង និងចោទពីបទរំលោភបំពានច្បាប់បោះឆ្នោត

បាងកក​៖​ ​លោក​ ​Thanathorn​ ​Juangroongruangkit​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​អនាគត​ទៅមុខ​ ​របស់​ថៃ​ ​នៅ​ថ្ងៃទី២០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​ ​ត្រូវ​បាន​តុលាការ​នៅ​ក្រុង​បាងកក​ ​សម្រេច​ចោទប្រកាន់​ពី​បទ​រំលោភបំពាន​ច្បាប់បោះឆ្នោត​ ​និង​ត្រូវ​ដកហូត​តំណែង​ពី​សមាជិកសភា​។​

​លោក​ ​Thanathorn​ ​មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​មួយ​ ​ដែល​លោក​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់​ ​នៅពេល​លោក​ ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ ​បោះឆ្នោត​ ​កាលពី​ថ្ងៃទី២៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​។​ ​ការសម្រេច​នេះ​ ​មានន័យថា​ ​បុរស​ដែល​មាន​វ័យ៤០ឆ្នាំ​ខាងលើ​ ​មិន​អាច​ចូលរួម​ធ្វើនយោបាយ​បាន​ទៀត​ឡើយ​។​ ​យ៉ាងណាមិញ​ ​លោក​មិន​មានទោស​ដែល​ត្រូវ​ជាប់ពន្ធ​នា​គារ​ទេ​។​

​លោក​ ​Thanathorn​ ​បាន​អះអាង​ថា​ ​លោក​បាន​លក់​ភាគហ៊ុន​របស់​លោក​ ​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ ​ឈ្មោះ​ ​V​-​Luck​ ​Media​ ​តាំងពី​ថ្ងៃទី៨​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​មក​ម្ល៉េះ​ ​តែ​ចៅក្រម​ ​ថា​ ​មិន​មាន​ភស្តុតាង​នៃ​ការផ្ទេរ​លក់​អ្វី​ឡើយ​។​

​កៅអី​របស់​លោក​ ​Thanathorn​ ​ក្នុង​រដ្ឋសភា​ ​នឹង​ត្រូវ​ជំនួស​ដោយ​លោក​ ​Manop​ ​Keereepuwadol​ ​សមាជិក​គណបក្ស​អនាគត​ទៅមុខ​។​

​មិនទាន់​មាន​សេចក្ដីរាយការណ៍​ពី​ការ​ប្រមូលផ្ដុំ​តវ៉ា​ ​នឹង​ការសម្រេច​របស់​តុលាការ​នៅឡើយ​ទេ​។​ ​រដ្ឋាភិបាល​ថៃ​ ​ធ្លាប់​ព្រមាន​គណបក្ស​អនាគត​ទៅមុខ​ ​ដែល​មានបំណង​ធ្វើបាតុកម្ម​៕​

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង