បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​ ​ចាប់ដៃ​គូ​ជាមួយ​ ​SCG​ ​ប្រមូលផ្ដុំ​អ្នកស្រាវជ្រាវ​ដើម្បី​បង្កើត​នវានុវត្តន៍​សម្រាប់​អនាគត​

​បាងកក​៖​ ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​ ​ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ​បាន​ចាប់ដៃ​គូ​ជាមួយ​ ​SCG​ ​តាមរយៈ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​នវានុវត្តន៍​ ​CAS​ ​(​នៅ​ទីក្រុង​បាងកក​)​ ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ ​និង​ចែករំលែក​ចំណេះដឹង​លើ​វិស័យ​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍​នៅក្នុង​វិស័យ​ចំនួន​ ​៥​ ​៖​ ​ទីក្រុង​ឆ្លាត​,​ ​AI​/​Machine​ ​Learning​ ​និង​គ្រឿងយន្ត​,​ ​សារធាតុគីមី​ដែល​មានតម្លៃ​ខ្ពស់​,​ ​ធុរកិច្ច​ថាមពល​ថ្មី​,​ ​និង​បិ​រស្ថា​ននិ​ងនិ​រន្តរ​ភាព​។​

​មជ្ឈមណ្ឌល​នវានុវត្តន៍​ ​SCG​-​CAS​ ​ICCB​ ​បាន​ត្រូវ​បង្កើត​ឡើង​មុនដំបូង​គេ​បង្អស់​ ​នៅ​ប្រទេស​ថៃ​ ​ដើម្បី​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា​ ​និង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​,​ ​ការស្រាវជ្រាវ​ ​និង​បង្កើត​នវានុវត្តន៍​រួមគ្នា​,​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​វិនិយោគ​រួមគ្នា​ ​ក្នុង​គោលដៅ​ជំរុញ​នវានុវត្តន៍​,​ ​បង្កើន​ភាព​ប្រកួតប្រជែង​,​ ​និង​លើកកម្ពស់​នវានុវត្តន៍​នៅក្នុង​វិស័យ​សេវាកម្ម​ ​និង​ឧស្សាហកម្ម​ ​រវាង​ប្រទេស​ថៃ​ ​និង​ប្រទេស​ចិន​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ទីផ្សារ​ ​និង​និន្នាការ​អនាគត​។​ ​គម្រោង​ជំហាន​ដំបូង​នេះ​ ​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង​ ​១០០លា​នយ័ន​ ​(​ប្រហែល​ជាង​ ​១៤លាន​ដុល្លារ​អាមេរិក​)​។​

​លោក​ ​Roongrote​ ​Ransiyopash​ ​ប្រធាន​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​SCG​ ​បានឱ្យ​ដឹង​ថា​ ​«​SCG​ ​ដាក់ចេញ​នូវ​ទស្សនវិស័យ​បង្កើត​ភាពជា​ដៃគូ​ជាមួយ​បណ្ដា​វិទ្យាស្ថាន​ ​និង​អង្គការ​ឈានមុខ​គេ​ ​ទាំង​នៅក្នុង​ស្រុក​ ​និង​ទាំង​នៅ​ក្រៅប្រទេស​ ​ដើម្បី​បង្កើន​សមត្ថភាព​ ​និង​ជំរុញ​ការចែក​រំលែក​ចំណេះដឹង​ ​ដែល​ផ្ដល់​លទ្ធភាព​ឱ្យ​ ​SCG​ ​អាច​អភិវឌ្ឍ​ផលិតផល​ ​និង​សេវាកម្ម​បាន​លឿន​រហ័ស​ ​និង​កាន់តែ​មាន​ប្រសិទ្ធ​ផល​ជាង​មុន​ ​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​នៅ​ទូទាំង​តំបន់​អាស៊ាន​។​ ​ភាពជា​ដៃគូ​ ​គឺជា​យន្តការ​ដ៏​សំខាន់​មួយ​ ​ដើម្បី​ពង្រឹង​ក្រុមហ៊ុន​នានា​ ​ដូចដែល​ឆ្លុះបញ្ចាំង​នៅក្នុង​ចំណូល​កើនឡើង​នៅក្នុង​ឆ្នាំ២០១៨​ ​ពី​ការ​លក់​ផលិតផល​និង​សេវាកម្ម​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ ​(​HVA​)​ ​ដែល​សម្រេច​បាន​ទឹកប្រាក់​សរុប​ ​១៨៤.៩៦៥លាន​បាត​ ​ឬ​ ​៣៩​%​ ​នៃ​ចំណូល​សរុប​ពី​ការ​លក់​ ​ខណៈ​ដែល​ការ​ចំណាយ​លើ​ការស្រាវជ្រាវ​និង​នវានុវត្តន៍​ ​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​៤.៦៧៤លាន​បាត​ ​ឬ​ត្រឹមតែ​ ​១​%​ ​នៃ​ចំណូល​សរុប​ពី​ការ​លក់​ ​ប៉ុណ្ណោះ​»​។​

​គោលដៅ​នៃ​កិច្ចប្រឹងប្រែង​រួម​នេះ​ ​គឺ​ពន្លឿន​បច្ចេក​វិទ្យា​ថ្មី​ៗ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទី​ផ្សា​រថ្មីៗ​ ​តាមរយៈ​សកម្មភាព​នានា​ ​ដូចជា​ ​ទស្សនកិច្ច​សិក្សា​នៅ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​,​ ​ការរុករក​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ថ្មី​ៗ​ ​ដែល​ត្រូវ​នឹង​តម្រូវការ​ដ៏​សម្បូរ​បែប​ ​និង​ការ​ធ្វើតេស្ត​សាកល្បង​នវានុវត្តន៍​នានា​ ​ដូចជា​ ​Sensor​/​IoT​,​ ​អគារ​និង​រោងចក្រ​ឆ្លាត​,​ ​និង​ការគ្រប់គ្រង​ការ​បំពុល​ខ្យល់​ ​។​

​ដើម្បី​ពង្រីក​សហប្រតិបត្តិ​ការ​ ​និង​ផ្ដល់​លទ្ធភាព​ដល់​ ​SCG​ ​អាច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​នវានុវត្តន៍​ ​និង​ប្រភព​បច្ចេកវិទ្យា​ឈានមុខ​គេ​របស់​ចិន​ ​ដែល​នឹង​ជួយ​លើកកម្ពស់​ភាព​ច្នៃប្រឌិត​ ​និង​នវានុវត្តន៍​សម្រាប់​វិស័យ​ធុរកិច្ច​ ​និង​ឧស្សាហកម្ម​ ​សម្រាប់​ទាំង​ប្រទេស​ថៃ​ ​និង​ទាំង​ប្រទេស​ចិន​ ​រួម​ជាមួយនឹង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​ប្រជាជន​នៅក្នុង​សង្គមជាតិ​,​ ​អនុស្សរណៈ​នៃ​ការយោគយល់​ ​(​MoU​)​ ​មួយ​ ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី៥​ ​វិច្ឆិកា​ ​២០១៩​ ​តាមរយៈ​ ​CAS​ ​ICCB​។​ ​ពិធី​ចុះហត្ថលេខា​នេះ​ ​មានការ​ចូលរួម​ធ្វើជា​សាក្សី​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុត​ ​ចាន់​អូ​ចា​ ​និង​នាយក​រដ្ឋមន្ត្រី​ចិន​ ​លោក​ ​លី​ ​កឺ​ឈៀង​។​

​លោក​បណ្ឌិត​ ​Jiang​ ​Biao​ ​នាយក​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​នវានុវត្តន៍​ ​CAS​ ​(​ប្រចាំ​ក្រុង​បាងកក​)​ ​បាន​បន្ថែម​ដូច្នេះ​ថា​ ​«​CAS​ ​ICCB​ ​គឺជា​សាខា​មួយ​ក្នុងចំណោម​សាខា​ក្រៅប្រទេស​ចំនួន​ ​៩​ ​របស់​ ​CAS​ ​ដែល​ដើរតួ​នាទី​សំខាន់​នៅក្នុង​ការស្វែងរក​និង​បង្កើត​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ឈានមុខ​គេ​នានា​ ​នៅ​ក្រៅប្រទេស​ ​ដើម្បី​បង្ហាញ​ពី​ការងារ​វិទ្យាសាស្ត្រ​របស់​ ​CAS​។​ ​CAS​ ​មាន​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាង​ ​១០០កន្លែង​ ​និង​មាន​អ្នកស្រាវជ្រាវ​និង​សមាជិក​ក្រុម​ ​សរុប​ប្រមាណ​ ​៧០.០០០នាក់​ ​ព្រមទាំង​មាន​បណ្ដាញ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ​៨០០នាក់​ ​និង​សាកល​វិទ្យាល័យ​ជា​ដៃគូ​សហការ​ចំនួន​ ​៣​។​ ​ថ្ងៃនេះ​ ​យើង​រីករាយ​ណាស់​ដែល​បាន​កសាង​ជា​វេទិកា​មួយ​ ​ដែល​អាច​ភ្ជាប់​ ​SCG​ ​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​នវានុវត្តន៍​នៅក្នុង​ប្រទេស​ថៃ​ ​និង​អាស៊ាន​ ​ទៅ​នឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍​ ​នៅឯ​ ​CAS​ ​និង​បណ្ដាញ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ចិន​»​។​

​ភាពជា​ដៃគូ​នេះ​ ​ផ្ដោត​សំខាន់​លើ​វិស័យ​អនាគត​ចំនួន​ ​៥​ ​រួមមាន​ ​៖​ ​១​)​ ​ទីក្រុង​ឆ្លាត​,​ ​ឧ​.​ ​អគារ​ឆ្លាត​,​ ​ការគ្រប់គ្រង​ថាមពល​,​ ​២​)​ ​AI​/​Machine​ ​Learning​ ​និង​គ្រឿងយន្ត​,​ ​៣​)​ ​សារធាតុគីមី​ដែល​មានតម្លៃ​ខ្ពស់​,​ ​៤​)​ ​ធុរកិច្ច​ថាមពល​ថ្មី​ ​ឧ​.​ ​ថាមពល​កកើត​ឡើងវិញ​,​ ​ប្រព័ន្ធ​រក្សាទុក​ថាមពល​ ​និង​ ​៥​)​ ​បរិស្ថាន​ ​និង​និរន្តរភាព​ ​។​ ​វិស័យ​ទាំងនេះ​ ​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​មាន​សក្ដានុពល​កំណើន​ខ្ពស់​ ​ដែល​អាច​ឆ្លើយតបទៅនឹង​តម្រូវការ​សម្បូរ​បែប​របស់​អតិថិជន​នៅ​ទូទាំង​ពិភពលោក​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធុរកិច្ច​របស់​ ​SCG​ ​នៅក្នុង​គ្រប់​វិស័យ​សំ​ខាន់​ៗ​ទាំងអស់​ ​។​

​CAS​ ​ICCB​ ​មាន​ជំនឿ​មុតមាំ​ថា​ ​ភាពជា​ដៃគូ​នេះ​ ​នឹង​លើកកម្ពស់​ការផ្ទេរ​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍​ ​ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​វិស័យ​សេវាកម្ម​និង​ឧស្សាហកម្ម​ថៃ​-​ចិន​ ​ដែល​រុញច្រាន​ដោយ​ការពិសោធន៍​ទីផ្សារ​លើ​នវានុវត្តន៍​ថ្មី​ៗ​ ​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ឈានមុខ​គេ​ ​ដូចជា​ ​ប្រទេស​ថៃ​ ​។​ ​ភាពជា​ដៃគូ​នេះ​ ​ស្រប​ទៅតាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​(​BRI​)​ ​ដោយ​គម្រោង​បឋម​មាន​ទឹកប្រាក់​វិនិយោគ​ ​១០០លា​នយ័ន​ ​ឬ​ប្រហែល​ ​៥០០លាន​បាត​។​ ​ថវិកា​គម្រោង​នេះ​ ​នឹង​ប្រើប្រាស់​សម្រាប់​ការ​ចំណាយ​លើ​អ្នកស្រាវជ្រាវ​ ​បច្ចេកវិទ្យា​ ​ទីកន្លែង​ ​និង​ឧបករណ៍​ពិសោធន៍​ ​ជាមួយនឹង​ការ​រំពឹង​ប្រាក់ចំណេញ​មកវិញ​ពី​ការបង្កើត​នវានុវត្តន៍​។​

​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ ​SCG​ ​និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​នវានុវត្តន៍​ ​CAS​ ​(​ប្រចាំ​ក្រុង​បាងកក​)​ ​រួមមាន​ដូច​ខាងក្រោម​ ​៖​

​១​)​ ​ការបង្កើត​ ​“​មជ្ឈមណ្ឌល​នវានុវត្តន៍​ ​SCG​-​CAS​ ​ICCB​”​ ​នៅ​ឯ​អគារ​ ​D​ ​នៃ​ ​INC2​ ​Tower​ ​នៅក្នុង​ទីភ្នាក់ងារ​ជាតិ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ ​នៅក្នុង​ឧទ្យាន​វិទ្យាសាស្ត្រ​ថៃ​ ​នៅ​ខេត្ត​ ​Pathum​ ​Thani​។​ ​មជ្ឈមណ្ឌល​នេះ​ ​នឹង​ប្រើប្រាស់​ទីធ្លា​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​បើកទូលាយ​ ​របស់​ ​SCG​ ​និង​ក្លាយជា​ទីតាំង​សម្រាប់​ការ​តាំងពិព័រណ៍​នវានុវត្តន៍​នានា​ ​និង​សន្និសីទ​ស្រាវ​ជ្រាវ​ផ្សេង​ៗ​។​ ​ទីតាំង​នេះ​ ​ក៏​នឹង​បម្រើ​ជា​មន្ទីរពិសោធន៍​ ​R​&​D​ ​និង​ជា​ការិយាល័យ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ ​R​&​D​ ​រវាង​ ​SCG​ ​និង​ ​CAS​ ​ព្រមទាំង​អ្នកស្រាវជ្រាវ​របស់​ ​CAS​។​

​ក្រៅពី​នេះ​ ​ទីតាំង​ដដែល​នឹង​បើកទូលាយ​ដល់​ការ​បង្កបង្កើត​ ​និង​ការ​បណ្ដុះបណ្ដាល​អាជីវកម្ម​ចាប់ផ្ដើម​ថ្មី​ ​(​start​-​up​)​ ​ដើម្បី​គាំទ្រ​សហគ្រិន​ថ្មីថ្មោង​របស់​ចិន​ឲ្យ​ធ្វើអាជីវកម្ម​នៅក្នុង​អាស៊ាន​ ​ជាមួយ​ ​SCG​ ​ក្នុង​ទម្រង់​ជា​ការពិគ្រោះ​យោបល់​ ​ការ​អភិវឌ្ឍ​គម្រោង​រួមគ្នា​ ​ឬ​ការសាកល្បង​ទីផ្សារ​ ​និង​ការពង្រីក​នវានុវត្តន៍​ដែល​បាន​បង្កើត​ឡើង​ ​។​

​២​)​ ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ ​CAS​ ​ឬ​បណ្ដាញ​អាជីវកម្ម​ចាប់ផ្ដើម​ថ្មី​ ​(​startup​)​ ​នៅ​ក្រោម​ ​CAS​ ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ថៃ​ ​តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា​ ​និង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ ​ឬ​ការ​ការអនុវត្ត​បច្ចេកវិទ្យា​ទាំងនេះ​នៅក្នុង​ដំណោះ​ស្រាយ​ថ្មី​ៗ​របស់​ ​SCG​។​ ​ស្នើសុំ​អាជ្ញាប័ណ្ណ​សម្រាប់​បច្ចេកវិទ្យា​/​ទ្រព្យកម្ម​សិទ្ធិ​បញ្ញា​ជាក់លាក់​របស់​ ​CAS​ ​ដើម្បី​អភិវឌ្ឍ​នវានុវត្តន៍​មួយចំនួន​បន្ថែម​ទៀត​ ​ដូចជា​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​Sensor​/​IoT​ ​ពី​ ​CAS​ ​ដើម្បី​អភិវឌ្ឍ​ដំណោះ​ស្រាយ​ថ្មី​ៗ​របស់​ ​SCG​ ​ឧ​.​ ​អគារ​ឆ្លាត​ ​ឬ​ការ​តាមដាន​ភាព​អាច​ជឿជាក់​បាន​របស់​រោងចក្រ​។​

​៣​)​ ​គម្រោង​ស្រាវជ្រាវ​រួមគ្នា​ ​SCG​-​CAS​ ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ថ្មី​ៗ​ ​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​អង្គភាព​អាជីវកម្ម​ស្នូល​របស់​ ​SCG​។​

​៤​)​ ​ដើរតួ​នាទី​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ថៃ​និង​ចិន​ ​ដែល​ផ្ដល់​ការ​បណ្ដុះបណ្ដាល​អប់រំ​ជាន់ខ្ពស់​ ​ឬ​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី​ៗ​ ​ក្នុង​ទម្រង់​ជា​ការចែក​រំលែក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ ​ឬ​សិក្ខាសាលា​ដែល​ផ្ដល់​ដោយ​អ្នកជំនាញ​របស់​ ​SCG​ ​និង​ ​CAS​ ​ឬ​ដៃគូ​នានា​។​

​៥​)​ ​បង្កើត​គម្រោង​វិនិយោគ​រួមគ្នា​ ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដែល​មាន​សក្ដានុពល​ពាណិជ្ជកម្ម​ខ្ពស់​ ​នៅក្នុង​ប្រទេស​ចិន​ ​ឬ​ស្វែងរក​លទ្ធភាព​នៅក្នុង​ការបង្កើត​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​រួមគ្នា​ ​នៅក្នុង​តំបន់​អាស៊ាន​។​

​លោក​ ​Roongrote​ ​មានប្រសាសន៍​ថា​ ​៖​ ​«​SCG​ ​មាន​ក្ដី​សង្ឃឹម​មុតមាំ​ថា​ ​ភាពជា​ដៃគូ​នេះ​នឹង​ពូន​ផ្ដុំ​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​របស់​ស្ថាប័ន​ទាំងពីរ​នេះ​ ​ដែល​នឹង​ចែករំលែក​និង​បំពេញបន្ថែម​គ្នា​លើ​ផ្នែក​ធនធាន​ ​និង​បង្កើត​ជា​ប្រព័ន្ធ​អេកូឡូស៊ី​អាជីវកម្ម​ទូលំទូលាយ​ ​ដើម្បី​អភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម​ដែល​មាន​នវានុវត្តន៍​ ​ដើម្បី​បំពេញ​ទៅតាម​សេចក្ដី​ត្រូវការ​ដ៏​សម្បូរ​បែប​របស់​

​អតិថិជន​ ​ឲ្យបាន​កាន់តែ​លឿន​រហ័ស​ ​និង​មាន​ប្រសិទ្ធ​ផល​ថែមទៀត​។​ ​ភាពជា​ដៃគូ​នេះ​ ​នឹង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ ​និង​កសាង​កំណើន​ដែល​មាន​និរន្តរភាព​ ​សម្រាប់​ធុរកិច្ច​ស្នូល​របស់​ ​SCG​ ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ ​SCG​ ​អាច​រុករក​ឱកាស​ធុរ​កិ​ច្ច​ថ្មី​ៗ​ ​ដែល​នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ​ ​និង​ប្រទេស​ចិន​ ​បន្ថែម​ទៀត​»​៕​

You can share this !

Loading...
អត្ថបទទាក់ទង