អភិបាល​រាជធានី​ភ្នំពេញ​ ​បញ្ជា​ឱ្យ​បិទ​ការដ្ឋាន​អគារ​ ​៤២ជាន់​ជា​បណ្តោះអាសន្ន​ ​បន្ទាប់​មាន​ធ្លាក់​ដែក​ពី​ការដ្ឋាន​នេះ​ ​

​ភ្នំពេញ​៖​ ​លោក​ ​ម៉េ​ត​ ​មាស​ភក្តី​ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ ​Click​ ​News​ ​ឱ្យ​ដឹង​ថា​ ​នៅ​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បានសម្រេច​ឱ្យ​បិទ​ការដ្ឋាន​អគារ​ ​៤២ជាន់​បណ្តោះអាសន្ន​ ​ដោយសារ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​តាម​ដងផ្លូវ​។​

​លោក​ ​ម៉េ​ត​ ​មាស​ភក្តី​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ចំពោះ​សំណង​ការខូចខាត​វិញ​ ​គឺ​នឹង​ត្រូវ​ដោះស្រាយ​គ្នា​ជា​សំណង​រដ្ឋប្បវេណី​ ​នា​ពេលក្រោយ​ទៀត​ ​។​

​លោក​ ​ម៉េ​ត​ ​មាស​ភក្តី​ ​បាន​បញ្ជាក់​ថា​ ​ខាង​ក្រសួង​រៀបចំ​ដែនដី​ ​នគរូ​បនី​កម្ម​ ​និង​សំណង់​ ​និង​ ​អាជ្ញាធរ​ក្រុង​ ​កំពុង​ពិភាក្សា​នីតិវិធី​បន្ត​ទៀត​ពី​រឿង​សំណង់​អគារ​នេះ​ ​។​

​សូម​បញ្ជាក់​ថា​ ​ចំណាត់ការ​នេះ​ ​គឺ​ក្រោយពេល​ដែល​កាលពី​វេលា​ម៉ោង​ ​១​៖​៣០នាទី​ ​រសៀល​ថ្ងៃទី២០​ ​ខែវិច្ឆិកា​នេះ​ ​មាន​ករណី​ធ្លាក់​ដែក​ ​ពីលើ​សំណង់​អគារ​ ​៤២ជាន់​ ​ត្រូវ​ចំ​រថយន្ត​ទំនើប​មួយ​គ្រឿង​ ​តាម​មហាវិថី​ព្រះមុនីវង្ស​ ​សង្កាត់​បឹងកេងកង១​ ​ខណ្ឌ​បឹងកេងកង​ ​រាជធានី​ភ្នំពេញ​ ​។​ ​នេះ​ជា​លើក​ទី២​ ​ហើយដែល​មានការ​ធ្លាក់​ដែក​ចំ​ឡាន​ប្រជាពលរដ្ឋ​៕​

​គួរ​រំលឹក​ថា​ ​ក្រុមហ៊ុន​ ​YON​ ​WOO​ ​CAMBODIA​ ​Co​.​,​LTD​ ​បាន​ប្រកាស​សាងសង់​អគារ​ ​៤២ជាន់ឡើង​វិញ​ ​កាលពី​ខែមករា​ ​ឆ្នាំ២០១៨​ ​ក្រោយពី​អគារ​នេះ​ ​ត្រូវ​បាន​ផ្អាក​ការសាងសង់២ដង​ ​កាលពី​ឆ្នាំ២០០៨​ ​និង​ ​២០១០​។​ ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្រុមហ៊ុន​កូរ៉េ​ខាងលើ​ ​អគារ​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ ​យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ២០២០​៕​

ដោយ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង